ប្រកាសពីកំពូលទាំង ១០ នៃការប្រឡងស្វែងរកទេព្យកោសល្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្នាក់ជាតិ TECHFEST ២០២១

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នៃមហោស្រពការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ TECHFEST វៀតណាម ឆ្នាំ ២០២១ ការប្រឡងស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្នាក់ជាតិ TECHFEST ២០២១ បានរកឃើញក្រុមល្អបំផុតចំនួន ១០ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ជើងចុងក្រោយនៃការប្រកួតប្រជែង។

ការប្រឡងនេះ ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនិងទីផ្សារនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ដើម្បីស្វែងរក ចែករំលែក និងគាំទ្រដល់អាជីវកម្មចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតរបស់ប្រជាជនវៀតណាមក្នុងប្រទេសនិងក្រៅប្រទេស ដោយការខិតខំប្រឹងប្រែងផ្លាស់ប្តូរ សម្របខ្លួន រស់រានមានជីវិត និងអភិវឌ្ឍន៍ រួមចំណែកក្នុងភារកិច្ចទ្វេរភាគីក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្ថានភាពធម្មតាថ្មី។ ការប្រឡងនេះ ក៏ផ្តល់ឱកាសដើម្បីភ្ជាប់ធនធានហិរញ្ញវត្ថុ ដៃគូរ អភិវឌ្ឍន៍ទីផ្សារ ចែករំលែកចំណេះដឹងដល់ស្ថាបនិក ដើម្បីជួយអាជីវកម្មលើកកម្ពស់ប្រសិទ្ធភាពធនធាន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ហើយនេះក៏ជាគោលដៅរួមនៃ TECHFEST ២០២១៖ ការបញ្ជាក់ពីតួនាទីនៃការច្នៃប្រឌិតនៅក្នុងកិច្ចការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកំណត់អនាគត។

កំពូលទាំង ១០ រួមមាន: Otrafy Inc; JoyTu.be Private Limited; NanoNeem; AkaBot; ក្រុមហ៊ុនភាគហ៊ុន WOAY; ISOFHCARE One Member Limited Liability Company; Save Money; Salework; OLLI និងក្រុមហ៊ុនភាគហ៊ុន MyLeague៕

ប្រតិកម្មទៅវិញ

ផ្សេងៗ