ប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកកសិកម្មប្រកបដោយចីរភាពក្នុងដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០

(VOVWORLD) - យុទ្ធសាស្ត្រដាក់ចេញគោលដៅដ៏ជាក់លាក់ថា ដល់ឆ្នាំ២០៣០ ទំហំនាំចេញកសិផល រុក្ខផល ជលផលនឹងសម្រេចបានល្បឿនកំណើនជាមធ្យមពី៥%ដល់៦%ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ២០៥០ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាច កសិកម្មលើពិភពលោក ដោយមានឧស្សាហកម្មកែច្នៃកសិផលទំនើប ប្រកបដោយ ប្រសិទ្ធភាព មេត្រីភាពបរិស្ថាន។

ប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកកសិកម្មប្រកបដោយចីរភាពក្នុងដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ - ảnh 1រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan សង្កត់ធ្ងន់លើសារសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ។ 
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានរៀបចំពិធីប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ជនបទប្រកប ដោយចីរភាពក្នុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០។
យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មនិងជនបទប្រកបដោយចីរភាពក្នុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ ត្រូវបានលោកនាយករដ្ឋមន្រ្តីអនុម័តកាល ពីខែមករាឆ្នាំ២០២១។ យុទ្ធសាស្ត្រអនុវត្តន៍ជាក់ស្ដែងនូវការតម្រង់ទិសក្នុងសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ តាមនោះ ដំណើរការ រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញត្រូវភ្ជាប់បន្ថែមទៀតនឹងការកសាងជនបទថ្មី ជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។
យុទ្ធសាស្ត្រមានចំណុចថ្មីជាច្រើនប្រកបដោយលក្ខណៈទម្លុះទម្លាយពាក់ព័ន្ធ ដល់របៀបរបបនិង គោលនយោបាយ ជាពិសេសគឺស្ដីពីជនបទនិងកសិករ។ តាមនោះ យុទ្ធសាស្ត្រដាក់ចេញគោលដៅដ៏ជាក់លាក់ថា ដល់ឆ្នាំ២០៣០ ទំហំនាំចេញកសិផល រុក្ខផល ជលផលនឹងសម្រេចបានល្បឿនកំណើនជាមធ្យមពី៥%ដល់៦%ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ២០៥០ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាច កសិកម្មលើពិភពលោក ដោយមានឧស្សាហកម្មកែច្នៃកសិផលទំនើប ប្រកប ដោយ ប្រសិទ្ធភាព មេត្រីភាពបរិស្ថាន។ ជនបទវៀតណាមមិនមានគ្រួសារក្រីក្រទៀតឡើយ ហើយក្លាយទៅជា “ទីកន្លែងគួរឲ្យចង់រស់” ដ៏ស៊ីវីល័យ បៃតងនិងស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ