ប្រកាសរបាយការណ៍ “សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២២ និងយថាទស្សន៍ក្នុងឆ្នាំ២០២៣”
(VOVWORLD) - របាយការណ៍នេះត្រូវបានអនុវត្តន៍ដោយមានការគាំទ្រ ពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈកម្មវិធីកំណែទម្រង់កំណើនបៃតងនិងម៉ាក្រូសេដ្ឋកិច្ច ដែលសម្របសម្រួលដោយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ)។
ចាំបាច់ត្រូវបង្កើនការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ដើម្បីកែលម្អគុណភាពនៃ កំណើន។ នេះជាប្រធានបទដែលត្រូវបានលើកយកមកពិភាក្សា នៅសិក្ខាសាលា ប្រកាសរបាយការណ៍ “សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២២ និងយថាទស្សន៍ក្នុងឆ្នាំ២០២៣” ដែលវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម រៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែ មករា នៅទីក្រុងហាណូយ។ របាយការណ៍នេះត្រូវបានអនុវត្តន៍ដោយមានការគាំទ្រ ពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈកម្មវិធីកំណែទម្រង់កំណើនបៃតងនិងម៉ាក្រូសេដ្ឋកិច្ច ដែលសម្របសម្រួលដោយអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ)។
របាយការណ៍បានលើកឡើងសេណារីយ៉ូចំនួន ២ ដែលធ្វើបច្ចុប្បន្នភាពការ ព្យាករណ៍អំពីសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៣ នោះគឺកំណើនក្នុងឆ្នាំ ២០២៣ អាច សម្រេចបាន ៦,៤៧% នៅក្នុងសេណារីយ៉ូទី ១ និង ៦,៨៣% នៅក្នុងសេណារីយ៉ូទី ២។ ការនាំចេញពេញមួយឆ្នាំត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៧,២១% នៅក្នុង សេណារីយ៉ូទី ១ និង ៨,៤៣% នៅក្នុងសេណារីយ៉ូទី២។ អតិផរណាជាមធ្យមក្នុងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅកម្រិត ៤,០៨% និង ៣,៦៩%។
របាយការណ៍ "សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ និងយថាទស្សន៍ក្នុងឆ្នាំ ២០២៣" ក៏បានសង្កត់ធ្ងន់សារជាថ្មីថា អាទិភាពគោលនយោបាយត្រូវបន្តផ្តោតលើការផ្លាស់ប្ដូរថ្មី ប្រព័ន្ធរបៀបរបបសេដ្ឋកិច្ច តាមទិសដៅផ្ដល់អនុគ្រោះដល់នវានុវត្តនភាពបន្ថែមទៀត ដោយផ្សាភ្ជាប់នឹងការដោះស្រាយប្រកប
ដោយប្រសិទ្ធភាពនូវហានិភ័យនានាក្នុងបរិយាកាសសេដ្ឋកិច្ចអន្តរជាតិពោរពេញទៅដោយការប្រែប្រួល៕