ប្រកាសរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧

(VOVWORLD) - ក្រសួងឧស្សាហពាណិជ្ជកម្មបានរៀបចំពីធីប្រកាសរបាយការណ៍ នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី ២២ មិនា។ 
ប្រកាសរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧ - ảnh 1 ប្រកាសរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧

(VOVworld) – ក្រសួងឧស្សាហពាណិជ្ជកម្មបានរៀបចំពីធីប្រកាសរបាយការណ៍ នាំចេញនាំចូលវៀតណាមឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី ២២ មិនា។ តាមរបាយការណ៍ នេះ ឆ្នាំ ២០១៧ ត្រូវបានវាយតំលៃជាឆ្នាំជោគជ័យរបស់ការនាំចេញ។ នេះជា លើកដំបូងដែលការនាំចេញរបស់វៀតណាមហូសកំរិត ២០០ ពាន់លានដុល្លា អាមេរិក។ ក្នុងឆ្នាំ ២០១៧ ទាំងមូល ការនាំចេញរបស់វៀតណាមទទួលបានជាង ២១៤ ពាន់លានដុល្លាអាមេរិក កើនឡើង ២១% បើប្រៀបនឹងឆ្នាំ ២០១៦ ហូសពី គោលដៅដែលរដ្ឋសភានិងរដ្ឋាភិបាលវៀតណាមប្រគល់ឲ្យក្រសួងឧស្សាហពា ណិជ្ជកម្ម។ កំណើននៃការនាំចេញបានរួមចំណែកសំខាន់ក្នុងការកំណើន GDP កែទម្រង់ជញ្ជីងទូទាត់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជះឥទ្ធិពលដ៏ទូលំទូលាយជំរុញ ផលិតកម្ម បង្កើតការងារធ្វើនិងលើកកំពស់ចំណុលសំរាប់ពលករ។ ក្រៅពីល្បឿន កំណើនវិជ្ជមាន ធានាឲ្យបានទិសដៅដែលបានដាក់ចេញនៅយុទ្ធសាស្ត្រនាំចេញ នាំចូលទំនិញដំណាក់កាល ២០១១-២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ