ប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយប្រធានបទបរិស្ថានជនបទ

ប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយប្រធានបទបរិស្ថានជនបទ - ảnh 1
ប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយប្រធានបទបរិស្ថានជនបទ (VOV)

        Vovworld-នាថ្ងៃទី២៤មិថុនានៅក្រុងហាណូយក្រសួងធនធាននិងបរិស្ថាន
​វៀតណាមបានរៀបចំពិធីប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយ
ប្រធានបទ បរិស្ថានជនបទ សំដៅផ្គត់ផ្គង់គំនូរទូទៅអំពីស្ថានភាពបរិស្ថានជនបទ
វៀត​ណាម​ក្នុងអំឡុង៥ឆ្នាំកន្លងមក។ របាយការណ៍បាននាំចេញការវាយតំលៃអំពី
​ការងារគ្រប់គ្រងនិងការពារបរិស្ថានជនបទសំណើរដំណោះស្រាយសំដៅលើក
​កំពស់ប្រសិទ្ធិភាពកិច្ចការគ្រប់គ្រងទប់ទល់បង្កាកាត់បន្ថយការបំពូលកែលំអរ​លើក
កំពស់គុណភាពបរិស្ថានជនបទនិងធានាគោលដៅកសាងជនបទថ្មីនៅវៀតណាម។

        ៦៧%នៃចំនួនប្រជាជនវៀតណាមដែលរស់នៅជនបទកំពុងរងសម្ភាធពី​សកម្ម
ភាពផលិតកម្មនិងរស់នៅរបស់ប្រជាជនក្នុងដំបន់។ ចំពោះស្ថានភាពនេះ​ក្រសួង
ធនធាននិងបរិស្ថានបាននាំចេញសំណើរមួយចំនួនជាមួយរដ្ឋសភា​រដ្ឋាភិបាលនិង
ចំពោះដំបន់នានាមានចរិតលក្ខណៈកំណត់ទិសដៅត្រូវបានបញ្ជាណែនាំនិងអនុវត្ត
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ