ប្រកាសសេចក្ដីសម្រេចចិត្តចំនួន៤ដែលត្រូវបានរដ្ឋសភាអនុម័តនៅសម័យប្រជុំវិសាមញ្ញលើកទី១

(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែមករា នៅអគាររដ្ឋសភា លោក Bui Van Cuong អគ្គ លេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម បានអញ្ជើញជា អធិបតីដឹកនាំសន្និសីទសារព័ត៌មានប្រកាសសេចក្ដីសម្រេចចិត្តដែលត្រូវបានរដ្ឋសភា អនុម័តនៅសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥។

ប្រកាសសេចក្ដីសម្រេចចិត្តចំនួន៤ដែលត្រូវបានរដ្ឋសភាអនុម័តនៅសម័យប្រជុំវិសាមញ្ញលើកទី១ - ảnh 1លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)
យោងតាមនោះ បណ្ដាសេចក្ដីសម្រេចចិត្តដែលត្រូវបានអនុម័ត រួមមាន៖ សេចក្ដី សម្រេចចិត្តលេខ៤៣ស្ដីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុ ឧបត្ថម្ភកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ សំដៅបង្កើនភាពម្ចាស់ការក្នុងការងារបង្ការទប់ ស្កាត់ជម្ងឺរាតត្បាត កូវីដ-១៩ ស្ដារទីផ្សារពលករឡើងវិញ ដោះស្រាយបញ្ហាសុខុមាល ភាពសង្គម ជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចឲ្យឆាប់បានជំនះលើការលំបាក ស្ដារនិងអភិវឌ្ឍន៍ ឡើងវិញប្រកបដោយចីរភាព សម្របខ្លួនដោយបត់បែនជាមួយនឹងស្ថានការណ៍ប្រក្រតីភាពថ្មី។
បន្ទាប់នោះគឺសេចក្ដីសម្រេចចិត្តលេខ៤៤ស្ដីពីគោលជំហរវិនិយោគលើគម្រោងកសាងសំណង់ផ្លូវគោកល្បឿនលឿនជើង-ត្បូងប៉ែកខាងកើតដំណាក់កាល២០២១-២០២៥។ គម្រោងនេះនឹងជួយតភ្ជាប់បណ្ដាខេត្ត ក្រុង តំបន់សេដ្ឋកិច្ចស្នូល ធានា ការពារជាតិ សន្តិសុខ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន បង្កើនសមត្ថភាព ប្រកួតប្រជែងក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ។
សេចក្ដីសម្រេចចិត្តលេខ៤៥ស្ដីពីការសាកល្បងយន្តការ គោលនយោបាយ ពិសេសមួយចំនួនក្នុងការអភិវឌ្ឍទីក្រុង Can Tho សំដៅធ្វើស្ថាប័នភាវូបនីយកម្មដោយ ទាន់ពេលវេលានូវសេចក្ដីសម្រេចចិត្តនានារបស់មជ្ឈឹម ការិយាល័យនយោបាយអំពី ការកសាងនិងអភិវឌ្ឍទីក្រុង Can Tho; ពង្រីកសក្ដានុពល ប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍ ទីក្រុង Can Tho យ៉ាងលឿន ប្រកបដោយចីរភាព ក្លាយជាទីក្រុងមជ្ឈមណ្ឌល អេកូឡូស៊ី អារិយ្យធម៌ ទំនើប និងជានគរស្នូលនៃតំបន់ដីសណ្ដទន្លេ Cuu Long។
សេចក្ដីសម្រេចចិត្តលេខ៤៦គឺសំដៅបញ្ជាក់នូវលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ ព្រមទាំងតម្រូវឲ្យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋា ភិបាល ក្រសួង ស្ថាប័ន និងខេត្តក្រុងទាំងអស់ចេញផ្សាយនិងដាក់ឲ្យដំណើរការក្នុង ពេលឆាប់ៗនូវ កម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ ក៏ដូចជាបន្តអនុវត្តន៍ ឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ភារកិច្ច ដំណោះស្រាយដើម្បី បំពេញតម្រូវការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតឲ្យបានទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ