ប្រកាសអ្នកធ្វើហិរញ្ញប្បទានសម្រាប់ឆ្នាំ APEC វៀតណាម២០១៧

(VOVWORLD) -នាថ្ងៃទី១៧តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រកាសជាសាធារណៈ អ្នកធ្វើហិរញ្ញប្បទានសម្រាប់ឆ្នាំ APEC ២០១៧។
ប្រកាសអ្នកធ្វើហិរញ្ញប្បទានសម្រាប់ឆ្នាំ APEC វៀតណាម២០១៧ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនា យករដ្ឋមន្ត្រី លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧  បានអះអាងថា វៀត ណាមទទួលរៀបចំ APEC ២០១៧ គឺអនុវត្តគោលនយោបាយ បង្កើនភាពម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ សម្តែងជាសមាជិកមានការ ទទួលខុសត្រូវរបស់ខ្លួនក្នុងសហគមន៍អន្តរជាតិ។ នេះជាលើកដំបូងហើយដែលវៀតណាមរៀបចំសន្និសីទអន្តរជាតិយ៉ាងទូលំទូលាយដូច្នេះនៅក្រៅរដ្ឋធានីហាណូយ។ ប្រការនេះសឲ្យឃើញនូវបំណងប្រា ថ្នារបស់វៀត ណាម គឺឧទ្ទេសនាមអំពីភាពស្រសស្អាតរបស់វៀតណាមក៏ដូចជា បង្កើតឱកាសឲ្យសហគ្រាសវៀតណាមផងដែរ៖

        “ការរួមវិភាគទានដំបូងបង្អស់គឺប្រភពកម្លាំងរបស់រដ្ឋ របស់រដ្ឋាភិ បាល។ ក្រៅពី នោះ ការរួមដំណើររបស់សហគ្រិន អ្នកធ្វើហិរញ្ញប្បទានក៏មានអត្ថន័យសំខាន់ដែរ។ ប្រការនេះ បង្ហាញនូវការរួមវិភាគទានរបស់អ្នកធ្វើហិរញ្ញប្បទានគឺស្ថិតក្នុងកម្រិតខ្ពស់បំផុត តាំងពីមុនមក។ ប្រការនេះសម្តែងនូវការជឿទុកចិត្តរបស់សហគ្រាស របស់អ្នកធ្វើ ហិរញ្ញប្បទានចំពោះគោលនយោបាយរបស់បក្សនិងរដ្ឋ។ នោះជាការសន្យា ការរួម ដំណើររបស់សហគ្រាសជាមួយបក្ស និងរដ្ឋ ដើម្បីរួមជាមួយប្រទេសជាតិទាំងមូល រួមចំណែកទៅក្នុងជោគជ័យនៃសន្និសីទ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ