ប្រគល់ជូនអ៊ាំងស៊ីន៦៥ឆ្នាំអាយុបក្សចំពោះអតីតលេខាបក្សកម្មុយនីស្ត Le Kha Phieu

ប្រគល់ជូនអ៊ាំងស៊ីន៦៥ឆ្នាំអាយុបក្សចំពោះអតីតលេខាបក្សកម្មុយនីស្ត Le Kha Phieu - ảnh 1
ប្រគល់ជូនអ៊ាំងស៊ីន៦៥ឆ្នាំអាយុបក្សចំពោះអតីតលេខាបក្សកម្មុយនីស្ត Le Kha Phieu

(VOV)_នាព្រឹកថ្ងៃទី៣០ កញ្ញា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់​ជូនអ៊ាំងស៊ីន៦៥ឆ្នាំអាយុបក្សចំពោះលោក ​ Le Kha Phieu អតីតលេខា​បក្ស​កម្មុយ
នីស្ត វៀតណាម អតីតប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម។ ថ្លែងមតិនៅទីនេះ លេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន លើកច្បាស់ថា៖ អតីតលេខាបក្សកម្មុយនីស្ត​ Le Kha Phieu ​ជាកម្មាភិបាលម្នាក់  ដែលបានបំពេញគ្រប់ការងារប្រកបដោយល្អប្រសើ​ ក្នុងបុព្វហេតុកសាង  ការពារនិង ផ្លាស់ប្តូរថ្មីប្រទេសជាតិ។  

          រីឯ អតីតលេខាបក្សកម្មុយនីស្ត​ Le Kha Phieu បានអោយដឹងថា៖

          “ ថ្ងៃនេះ ទទួលបានអ៊ាំងស៊ីន ៦៥ឆ្នាំអាយុបក្ស នេះគឺជាកិត្តយសធំធេង១​ចំពោះ រូបខ្ញុំផង និងក៏គឺជាការទទួលខុសត្រូវរបស់ខ្ញុំទៀតផង។ ទោះបីជាខ្ញុំបាន​ចូលនិវត្ត
ហើយក្តី  ប៉ុន្តែខ្ញុំនៅបន្តបំពេញកាតព្វកិច្ចរបស់បក្ខជនកម្មុយនីស្ត ធ្វើអ្វីៗទាំងអស់​ដើម្បីផលប្រយោជន៍សំរាប់បក្ស ​រដ្ឋនិងប្រជាជន៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ