ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat
(VOV)_នារសៀលថ្ងៃទី ៣ មករា ក្រុមការងារលើនាវាកងទ័ពជើងទឹកHQ 571 បានមកដល់កោះ Da lat ចំណុះប្រជុំកោះ Hoang Sa។ នៅទីនេះ វរសេនីយ៍ឯកបម្រុង
Nguyen Hong Quan មេបញ្ជាការយោធារងកងពលតូច លេខ ១៤៦ កងទ័ពជើងទឹក
តំបន់ទី៤ ជាប្រធានក្រុមការងារ បានប្រគល់ជូនអំណោយបុណ្យតេតប្រពៃណី ២០១៣ របស់ស្ថាប័ន អង្គការជាច្រើនក្នុងទូទាំងប្រទេស ជូនអោយកម្មាភិបាល យុទ្ធជននៅ
កោះ Da Lat ។ វរសេនីយ៍ឯកបម្រុង Nguyen Hong Quan បានអះអាងថា÷បក្ស រដ្ឋ និងប្រជាជនក្នុងទូទាំងប្រទេសជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ពិសេស ចំពោះ
បណ្ដាកម្មាភិបាល យុទ្ធជននៅកោះ Da Lat និយាយដោយឡែក និងបណ្ដាតំបន់ កោះសមុទ្ររបស់មាតុប្រទេសនិយាយរួម។ អនុសេនីយ៍ឯក Truong Hong Phuong
ប្រធានកោះ Da Lat បានអះអាងថា÷ក្នុងរយះពេលខាងមុខនេះ កម្មាភិបាល យុទ្ធជន
លើកោះ Da Lat នឹងសាមគ្គី ជំនះពុះពារលើការលំបាក សម្រេចរាល់ភារកិច្ចដែល
បានប្រគល់ជូន ការពារយ៉ាងរឹងមាំអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស៕
![ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_01_04/850e61e1a62a6b.img.jpg) |
ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat (internet) |