ប្រគល់ទូរយកសំណាកធ្វើតេស្តវីរុស SARS-CoV-2 ជូនខេត្ត Bac Giang

(VOVWORLD) - ទូរយកសំណាកធ្វើតេស្តនេះ មានម៉ាស៊ីនត្រជាក់ ប្រព័ន្ធបន្សុទ្ធខ្យល់ អាកាសកំចាត់មេរោគ ហើយមានប្រវែង ២,៤ម៉ែត្រ ទទឹង ១,២ម៉ែត្រនិង កំពស់ ២,៦៥ម៉ែត្រ ដែលអាចផ្ទុកបុគ្គលិកពេទ្យ៤នាក់ធ្វើការនៅខាង ក្នុង។
ប្រគល់ទូរយកសំណាកធ្វើតេស្តវីរុស SARS-CoV-2 ជូនខេត្ត Bac Giang - ảnh 1បុគ្គលិកពេទ្យធ្វើការនៅក្នុងទូរយកសំណាកធ្វើតេស្តកូវីដ ១៩។ (រូបថត៖ VNA)
នាយប់ថ្ងៃទី៥ ខែមិថុនា ទូរយកសំណាកធ្វើតេស្តវីរុស SARS-CoV-2 ត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខាភិបាលស្រុក Tan Yen ខេត្ត Bac Giang ដោយមានបំណងចង់ធានាសុវត្ថិភាពនិងគុណភាពនៃបរិស្ថាន ធ្វើការសម្រាប់វេជ្ជបណ្ឌិត គ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។ ទូរយកសំណាកធ្វើតេស្តនេះត្រូវ បានបង្កើតដោយវិស្វករ Khieu Huu Nghia និងសហការី។
ទូរយកសំណាកធ្វើតេស្តនេះ មានម៉ាស៊ីនត្រជាក់ ប្រព័ន្ធបន្សុទ្ធខ្យល់ អាកាសកំចាត់មេរោគ ហើយមានប្រវែង ២,៤ម៉ែត្រ ទទឹង ១,២ម៉ែត្រនិង កំពស់ ២,៦៥ម៉ែត្រ ដែលអាចផ្ទុកបុគ្គលិកពេទ្យ៤នាក់ធ្វើការនៅខាង ក្នុង។ ទូរធ្វើតេស្តនេះមានគុណប្រយោជន៍ជួយបុគ្គលិកពេទ្យកាត់បន្ថយការ លំបាក និងជៀសវាងការឆ្លងវីរុសក្នុងដំណើរការយកសំណាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ