ប្រគល់ពានរង្វាន់ L’oreal –UNESCO ឆ្នាំ២០១៧សម្រាប់អ្នកវិទ្យាសាស្ត្រជាស្ត្រី

(VOVWORLD) -នាថ្ងៃទី១២មករា នៅទីក្រុង ហូជីមិញ សភាបណ្ឌិតវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាមនិងកម្មវិធីពានរង្វាន់ស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ស្ត្រី L’oreal – UNESCO ដើម្បីការអភិវឌ្ឍរបស់ស្ត្រីក្នុងវិទ្យាសាស្រ្ត បានរួមសហការប្រគល់ពានរង្វាន់អ្នកវិទ្យាសាស្ត្រឆ្នើម២០១៧ជាស្ត្រី។ 
ប្រគល់ពានរង្វាន់ L’oreal –UNESCO ឆ្នាំ២០១៧សម្រាប់អ្នកវិទ្យាសាស្ត្រជាស្ត្រី - ảnh 1 អ្នកវិទ្យាសាស្ត្រជាស្ត្រីវៀតណាម

អ្នកវិទ្យាសាស្ត្រជាស្ត្រីចំនួនពីររូបដែលទទួលបានពានរង្វាន់នេះ គឺសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Hoai សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឧសថនៃសកលវិទ្យា ល័យ Hue និងបណ្ឌិត Tran Thi Ngoc Dung នៅវិទ្យាស្ថានបរិស្ថាននៃសភា បណ្ឌិតវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាម។

        សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Hoai ទទួលបានការលើកតម្កើង ព្រោះលោកស្រីស្វែងរកបានរូបធាតុដើមដើម្បីផលិតឱសថពីប្រភពឱសថបុរាណ។ រីឯបណ្ឌិត Tran Thi Ngoc Dung បានទទួលការលើកតម្កើងដោយរាល់ការ ស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យា NaNo។ ផលិតផលដែលលោកស្រី Tran Thi Ngoc Dung និងក្រុមស្រាវជ្រាវនោះ ត្រូវបានប្រើប្រាស់ប្រកបដោយជោគ ជ័យលើវិស័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ