ប្រគល់ពានរង្វាន់ TikTok Awards វៀតណាមឆ្នាំ២០២០

(VOVWORLD) - មានប្រភេទចំនួន១១ទទួលបានពានរង្វាន់ TikTok Awards វៀតណាមលើកដំបូង នេះ ដែលក្នុងនោះឆានែលព័ត៌មាន Factcheckvn លើផ្លាតហ្វម TikTok របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទទួលបានពានរង្វាន់ ឆានែលព័ត៌ មាន មានឥទ្ធិពលសង្គម។ 

ប្រគល់ពានរង្វាន់ TikTok Awards វៀតណាមឆ្នាំ២០២០ - ảnh 1តំណាងទីភ្នាក់ងារសារព័ត៌មានទទួលពានរង្វាន់ឆានែលព័ត៌មានរបស់ឆ្នាំ។ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហូជីមិញ ក្រុមហ៊ុន TikTok បានរៀបចំ ពិធីប្រគល់ពានរង្វាន់ TikTok Awards វៀតណាមឆ្នាំ២០២០ សំដៅលើក តម្កើងអ្នកច្នៃប្រឌិត ក៏ដូចជាខ្លឹមសារ និន្នាការ និងយុទ្ធនាការដ៏លេចធ្លោ ដែលបានរួមចំណែករីក សាយភាយ សារវិជ្ជមានទៅក្នុងសហគមន៍។ មាន ប្រភេទចំនួន ១១ទទួលបានពានរង្វាន់ TikTok Awards វៀតណាមលើកដំបូង នេះ ដែលក្នុងនោះឆានែលព័ត៌មាន Factcheckvn លើផ្លាតហ្វម TikTok របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទទួលបានពានរង្វាន់ ឆានែលព័ត៌ មាន មានឥទ្ធិពលសង្គម។ ក្នុងពេលជាមួយគ្នានោះ ពានរង្វាន់ យុទ្ធនារបស់ឆ្នាំ បាន មកលើពាក្យ hastag #vudieuruatay (ក្បាច់រាំលាងដៃ) ខណៈដែល ពានរង្វាន់ តន្ត្រីរបស់ឆ្នាំ មកលើ បទចម្រៀង Ghen Co Vy (ផ្នែកតន្ត្រីក្នុង ស្រុក) និងបទចម្រៀង Play Date (ផ្នែកតន្ត្រីអន្តរជាតិ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ