ប្រគល់ពានរង្វាន់ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី៤៧សំរាប់កុមារ

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងគមនាគមន៍ អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម ក្រសួងអប់រំនិងបណ្ដុះបណ្ដាល និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហការគ្នារៀបចំពិធីប្រគល់ពានរង្វាន់ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី៤៧ ដោយសហភាពប្រៃសណីយ៍ពិភពលោក (UPU) រៀបចំឡើង។
ប្រគល់ពានរង្វាន់ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី៤៧សំរាប់កុមារ - ảnh 1 (រូបថត៖ QDND)

  ការប្រឡងសរសេរសំបុត្រ UPU លើកទី៤៧ មានប្រធានបទ “សូមនឹកស្មានថាមិត្តអ្នកឯងជាសំបុត្រមួយដែលធ្វើដំណើរឆ្លងកាត់ពេលវេលា។ តើមិត្តអ្នកឯងចង់ផ្ដែផ្ដាំអ្វីៗទៅកាន់អ្នកអានសំបុត្រនោះទេ?”។ ប្រព្រឹត្តទៅចាប់ពីខែតុលាឆ្នាំ២០១៧ដល់ខែមីនាឆ្នាំ២០១៨ គណៈចាត់តាំងទទួលបានសំបុត្រជាង១លានសន្លឹករបស់ប្អូនៗសិស្សានុសិស្សនៅគ្រប់ទិសទីក្នុងទូទាំងប្រទេស។ ក្នុងសំបុត្ររបស់ខ្លួនប្អូនៗបានបញ្ជូនសារទៅកាន់អ្នកអានអំពីបញ្ហាធំៗដែលពិភពលោកកំពុងប្រឈមមុខដូចជា៖ ការបំផ្លិចបំផ្លាញបរិស្ថាន ការពារសន្តិភាព ប្រឆាំងសង្គ្រាម ជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម និងការបង្ការប្រឆាំងភាពក្រីក្រ ជាដើម។ ប្អូន Tran Thanh Yen និស្សិតថ្នាក់ទី៨ មកពីទីក្រុង Da Nang ដែលទទួលបានពានរង្វាន់ទី២ បានសំណេះសំណាលថា៖

        “ប្អូនបានសរសេរសំបុត្រស្ដីពីជីវិតរបស់ស្រីវេជ្ជបណ្ឌិត Dang Thuy Tram តាមរយៈទស្សនៈវិស័យរបស់ផ្ទាល់ខ្លួន។ តាមរយៈសំបុត្រនេះ ប្អូនចង់ផ្ញើរសារថា សន្តិភាពគឺជាបំណងប្រាថ្នាដ៏ទូទៅរបស់ប្រទេសទាំងឡាយលើពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ