ប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មនិពន្ធអំពី ៥០ ឆ្នាំ នៃនាំទំនាក់ទំនងវៀតណាម និងកម្ពុជា

(VOVWORLD) -លោក នាងផាតបានវាយតម្លៃខ្ពស់ទៅលើអត្ថន័យជាក់ស្ដែងនៃចលនានិពន្ធអក្សរ អក្សរសិល្ប៍ វិចិត្រសិល្បៈនេះ ដោយមានការចូលរួមរបស់បុគ្គលចំនួន ២៧០ នាក់នៃ កងយោធពលខេមរភូមិន្ទ។
ប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មនិពន្ធអំពី ៥០ ឆ្នាំ នៃនាំទំនាក់ទំនងវៀតណាម និងកម្ពុជា - ảnh 1 ប្រគល់ពានរង្វាន់ចំពោះវណ្ណកម្មនិពន្ធអំពី ៥០ ឆ្នាំ នៃនាំទំនាក់ទំនងវៀតណាម និងកម្ពុជា

នាថ្ងៃទី ២២ មិនា នៅរាជធានីភ្នំពេញ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម សហការជាមួយក្រសួងការពារជាតិកម្ពុជា បានរៀបចំពិធីប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មនិពន្ធអំពី ៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម និងកម្ពុជា។ នេះគឺជាលទ្ធផលនៃចលនានិពន្ធអក្សរសិល្ប៍ និងវិចិត្រសិល្បៈអំពី “ចំណងសាមគ្គភាពប្រយុទ្ធនៃប្រទេសទាំង ៣ វៀតណាម -កម្ពុជា- ឡាវ” ដែលត្រូវបានរៀបចំបំផុសឡើងកាលពីឆ្នាំ ២០១៧ មក ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម- កម្ពុជា និងលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងវៀតណាម- ឡាវ។

អញ្ជើញចូលរួមពិធីនេះ មានឧត្តមសេនីយ៍ឯក លោក Nguyen Trong Nghia អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងជាប្រធានគណកម្មការចលនា និងនាយឧត្តមសេនីយ៍លោក នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណកម្មការចាត់តាំងបំផុសចលនា។

អញ្ជើញថ្លែងមតិនៅទីនេះ លោក នាងផាតបានវាយតម្លៃខ្ពស់ទៅលើអត្ថន័យជាក់ស្ដែងនៃចលនានិពន្ធអក្សរ អក្សរសិល្ប៍ វិចិត្រសិល្បៈនេះ ដោយមានការចូលរួមរបស់បុគ្គលចំនួន ២៧០ នាក់នៃ កងយោធពលខេមរភូមិន្ទ។

រីឯខ្លួនវិញ លោក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះការដែលកងយោធពលខេមរភូមិន្ទបានបំផុសចលនានិពន្ធវិចិត្រសិល្បៈចំពោះកងទ័ពទាំងមូល ហើយបង្ហាញនូវភាពហ្មត់ចត់ដោយមានការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ នាយទាហាន និងទាហានក្នុងអង្គភាពយោធានានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ