ប្រគល់ពានរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២៣

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែធ្នូ នៅទីក្រុងហូជីមិញ គណៈ
កម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញបានរៀបចំពិធីប្រគល់ពានរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២៣។
ប្រគល់ពានរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២៣ - ảnh 1ការប្រគល់ពានរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២៣ ដល់បុគ្គលចំនួន ១០ ដែលមានស្នាដៃឆ្នើម។ (រូបថត៖ TTXVN)
ក្នុងឆ្នាំ ២០២៣ ពីសំណុំឯកសារជាង ៣០០ ដែលត្រូវបានជ្រើសរើស និងតែងតាំងពីខេត្ត ក្រុង អង្គការ អង្គភាព និងបុគ្គលនានាទូទាំងប្រទេស ក្រុមប្រឹក្សាជាតិ ទទួលបន្ទុកការបោះឆ្នោតជ្រើសរើសពានរង្វាន់ស្ម័គ្រចិត្តជាតិ បានជ្រើសរើសសមូ ហភាពនិងបុគ្គលចំនួន ២០ ដែលមានស្នាដៃឆ្នើម និងលេចធ្លោក្នុងសកម្មភាព ស្ម័គ្រចិត្ត។ តារាចម្រៀងប្រុស Den Vau ជាបុគ្គលម្នាក់ដែលទទួលបានពានរង្វាន់ស្ម័គ្រ ចិត្តជាតិឆ្នាំ ២០២៣ បានសម្តែងថា៖
“នេះជាកិត្តិយសដ៏ធំធេង ហើយក៏ជាការរំលឹកផងដែរថា យើងទទួលបានផល ជាច្រើនពីសហគមន៍ ដូច្នេះយើងមិនគួរភ្លេចបម្រើសហគមន៍វិញនោះឡើយ។ ខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀតដើម្បីរីកសាយភាយនូវភាពមនុស្សសាស្ត្រ និងភាពមេតា ករុណារបស់ប្រជាជនវៀតណាម។ នោះគឺជាអ្វីៗដែលខ្ញុំចងចាំក្នុងជីវិត និងអាជីព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ