ប្រគល់ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសអំពីការងារសម្ព័ន្ធយុវជននិងចលនាកុមារជំទង់ឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១៧ មិថុនា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានរៀបចំពិធីបូកសរុប ប្រគល់ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសអំពីការងារសម្ព័ន្ធយុវជននិងចលនាកុមារជំទង់ឆ្នាំ២០១៨។ នេះជាសកម្មភាពដែលបានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅលើកទឹកចិត្តស្នាដៃឆ្នើមៗដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការងារសម្ព័ន្ធយុវជននិងចលនាកុមារជំទង់ក៏ដូចជារបៀបរស់នៅរបស់យុវវ័យផងដែរ។

ក្នុងចំណោមស្នាដៃចូលរួមការប្រឡងទាំង៥០០ គណៈចាត់តាំងបានជ្រើសរើសនិងប្រគល់ពានរង្វាន់ជូនស្នាដៃឆ្នើមបំផុតចំនួន២៣។ អ្នកកាសែត Quoc Thai នៅកាសែត Can Tho ដែលទទួលបានរង្វាន់លេខ៣ បានសំណេះសំណាលថា៖

        “ដោយការទទួលខុសត្រូវរបស់អ្នកកាសែតមួយរូប ខ្ញុំគិតថា ចាំបាច់ត្រូវទុកឲ្យប្រជាជននៅដីគោក ពិសេសគឺជំនាន់វ័យក្មេង យល់អំពីពលីកម្មរបស់យុទ្ធជន ដែលកំពុងបំពេញភារកិច្ចនៅតំបន់កោះសមុទ្រ។ ហេតុនេះហើយ ខ្ញុំបានស្ម័គ្រចិត្តចេញទៅកោះសមុទ្រជារៀងរាល់ឆ្នាំដើម្បីពិពណនាអំពីឥស្សរៈជននានានៅទីនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ