ប្រគល់រង្វាន់ដល់ក្រុមបាល់ទាត់នារីវៀតណាម និងក្រុមបាល់ទាត់ U.២២ វៀតណាម

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅទីក្រុងហាណូយបានបើកពិធីប្រគល់រង្វាន់ជូនក្រុមបាល់ទាត់នារីវៀតណាម និងក្រុមបាល់ទាត់ U.២២ វៀតណាម។ 
ប្រគល់រង្វាន់ដល់ក្រុមបាល់ទាត់នារីវៀតណាម និងក្រុមបាល់ទាត់ U.២២ វៀតណាម - ảnh 1ក្រុមបាល់ទាត់នារីវៀតណាមទទួលរង្វាន់ក្រោយទទួលបានមេដាយមាសនៅស៊ីហ្គេម ៣២។រូបថត៖VFF

ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ប្រព្រឹត្តទៅនៅកម្ពុជាថ្មីៗនេះ ក្រុមនារីវៀតណាមដណ្តើមបានមេដាយមាស។ ចំណែកក្រុម U.២២វៀតណាម ដណ្ដើមបានមេដាយសំរឹទ្ធ។ លោក Tran Quoc Tuan ប្រធាន VFF បានឲ្យដឹងថា៖ “សម្រាប់ក្រុមនារី មេដាយមាសនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះនេះមិនត្រឹមតែជាលើកទី៨ ដែលយើងដណ្តើមបានមេដាយមាសក្នុងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលើកទី៤ជាប់ៗ គ្នាផងដែរ។ នេះជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយក្នុងចំណោមសមិទ្ធផលប្រវត្តិសាស្ត្រ ព្រោះមានតែក្រុមនារីវៀតណាមប៉ុណ្ណោះ ដែលទទួលបានក្នុងដំណើរការរៀបចំស៊ីហ្គេម”។

ក្នុងពិធីប្រគល់ពានរង្វាន់នេះ ក្រុមនារីវៀតណាមទទួលបានប្រាក់រង្វាន់សរុបជាង ២០ម៉ឺនដុល្លារអាមេរិក ហើយ U.២២ វៀតណាមទទួលបានប្រាក់រង្វាន់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម។

បច្ចុប្បន្ន ក្រុមនារីវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំសម្រាប់ការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២៣។ ទន្ទឹមនឹងនោះ ក្រុម U.២២ វៀតណាមនឹងផ្តោតលើការរៀបចំសម្រាប់ការប្រកួតមិត្តភាព Panda Cup ២០២៣ នៅប្រទេសចិន។ គ្រូបង្វឹកនិងកូនក្រុម របស់លោក Philippe Troussier នឹងជួបក្រុម U.២២Uzbekistan (នាថ្ងៃ ១៤ មិថុនា), ជួបក្រុម U.២២ Bahrain   (នៅថ្ងៃទី ១៦ មិថុនា) និង ក្រុម U.២២ ចិន  (នៅថ្ងៃទី  មិថុនា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ