ប្រគល់អំណោយ និងពិនិត្យសុខភាពដោយឥតគិតថ្លៃជូនជនក្រីក្រក្នុងខេត្ត Thai Nguyen

(VOVWORLD) - ក្នុងកម្មវិធី មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅឃុំ Phu Dinh ស្រុក Dinh Hoa។ 
ប្រគល់អំណោយ និងពិនិត្យសុខភាពដោយឥតគិតថ្លៃជូនជនក្រីក្រក្នុងខេត្ត Thai Nguyen - ảnh 1កម្មវិធីមួយដែលមានឈ្មោះថា “ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់” (រូបថត៖ vna)

អនុវត្តន៍ខែមនុស្សធម៌ដែលប្រព្រឹត្តទៅក្នុងខែឧសភាជារៀងរាល់ឆ្នាំ នាទី ២០ មេសា នៅឃុំ Phu Dinh (ស្រុក Dinh Hoa ខេត្ត Thai Nguyen) មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា “ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់” ដោយមានការចូលរួមពីតំណាងកាកបាទក្រហមមកពីខេត្តក្រុងចំនួន១៥ទូទាំងប្រទេស និងប្រជាពលរដ្ឋក្នុងតំបន់យ៉ាងច្រើនកុះករ។

ក្នុងកម្មវិធី មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅឃុំ Phu Dinh ស្រុក Dinh Hoa; ទន្ទឹមនឹងនោះ រៀបចំការពិគ្រោះ ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០០នាក់ ព្រមទាំងបានរៀបចំផ្សារមនុស្សធម៌ជួយឧបត្ថម្ភប្រជាជនចំនួន៧០០នាក់ដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋានដោយទទួលបានអំណោយចំនួន៥០ម៉ឺនដុងក្នុងម្នាក់។ ក្នុងកម្មវិធី សមាគមគ្រប់លំដាប់ថ្នាក់ អង្គភាព អង្គការនានា បានចុះឈ្មោះបរិច្ចាគ ឆ្លើយតបនឹងខែមនុស្សធម៌ឆ្នាំ ២០២៤ ដោយលទ្ធផលដំបូងសម្រេចបានជាង ១,៣ ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ