ប្រគល់អំណោយជានិមិត្តរូបរបស់វៀតណាមដល់ប្រទេសមីយ៉ាន់ម៉ាស្តីពីការការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19
(VOVWORLD) - ក្រោមការផ្ទេរសិទ្ធពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី ១០ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស បានប្រគល់អំណោយជានិមិត្តរូបចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា ដើម្បីបម្រើការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង Covid-19 ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung ប្រគល់អំណោយជំនួយរបស់រដ្ឋាភិបាលនិងប្រជាជន វៀតណាមដល់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម លោក Kyaw Soe Win ( រូបថត៖ TTXVN) |
ថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Quoc Dung បានសង្ឃឹមថាការផ្តល់ជំនួយឧបត្ថម្ភនេះនឹងរួមចំណែកក្នុងការលើកទឹកចិត្តនិងជួយឲ្យប្រទេសមីយ៉ាន់ ម៉ាឱ្យឆ្លងផុតដំណាក់កាលលំបាក នាបច្ចុប្បន្ននេះផងដែរ។
រីឯខ្លួនវិញ អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម លោក Kyaw Soe Win បានមានប្រសាសន៍ថានៅក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញនៅ ប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាក៏កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដែរ ប៉ុន្តែនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ហេតុដូច្នេះ ការជួយឧបត្ថម្ភទាន់ពេលវេលារបស់ប្រទេសវៀតណាមគឺជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីយ៉ាងខ្លាំងក្លា ដើម្បីជួយប្រទេសមីយ៉ាន់ម៉ាយកឈ្នះលើគ្រាលំបាកនាបច្ចុប្បន្ននេះតែម្តង៕