បារាំង និងរុស្ស៊ីរួមសហការដឹកជញ្ជូនទំនិញជំនួយ មនុស្សធម៌ដល់ប្រទេសស៊ីរី

(VOVWORLD) -យោងតាមសេចក្ដីប្រកាសពៅខាងលើបានឲ្យដឹងថា សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសំដៅជួយជនស៊ីវិលនៅតំបន់ Ghouta ប៉ែកខាងកើតមានឱកាសទាក់ទងយ៉ាង ងាយស្រួលក្នុងការទទួលបានជំនួយមនុស្សធម៌។
 
បារាំង និងរុស្ស៊ីរួមសហការដឹកជញ្ជូនទំនិញជំនួយ មនុស្សធម៌ដល់ប្រទេសស៊ីរី - ảnh 1 សកម្មភាពរៀបចំជំនួយតាមយន្តហោះដឹកជញ្ជូន Antonov An-124 នៅព្រលានយន្តហោះ Chatearoux ប្រទេសបារាំងដើម្បីដឹកទៅកាន់ប្រទេសស៊ីរីនៅថ្ងៃទី 20 ខែកក្កដា។ (AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២០ កក្កដា វិមានប្រធានាធិបតីបារាំងបានប្រកាសថា ប្រទេសខ្លួននិងរុស្ស៊ីនឹងរួមសហការដឹកជញ្ជូនទំនិញជំនួយ មនុស្សធម៌ដល់តំបន់ Ghouta ប៉ែកខាងកើតនៅប្រទេសស៊ីរី។ យោងតាមសេចក្ដីប្រកាសពៅខាងលើបានឲ្យដឹងថា សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសំដៅជួយជនស៊ីវិលនៅតំបន់ Ghouta ប៉ែកខាងកើតមានឱកាសទាក់ទងយ៉ាង ងាយស្រួលក្នុងការទទួលបានជំនួយមនុស្សធម៌។យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ីនឹងដឹកទំនិញជំនួយមនុស្សធម៌ពី Chateauroux ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅ Hmeimim ប្រទេសស៊ីរី មុនពេលធ្វើដំណើរទៅកាន់ Ghouta ប៉ែកខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ