បារាំង អាមេរិកនិងអង់គ្លេសដាស់តឿនឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័ត លើបទដាក់ទណ្ឌកម្មប្រឆាំងស.ប.បកូរ៉

(VOVWORLD) - នាថ្ងៃទី៣ សីហា បារាំង អាមេរិកនិងអង់គ្លេសបានដាស់តឿនឲ្យ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុម័តលើវិធានការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើ កូរ៉េខាងជើង ក្នុងកាលៈទេសៈដែល កិច្ចចរចារស្ដីពី បទដាក់ទណ្ឌកម្មនេះក្នុងរយៈ ពេលប៉ុន្មានសប្ដាហ៍កន្លងទៅកំពុងមានការរីកចម្រើន។
បារាំង អាមេរិកនិងអង់គ្លេសដាស់តឿនឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័ត លើបទដាក់ទណ្ឌកម្មប្រឆាំងស.ប.បកូរ៉ - ảnh 1 កាំជ្រួចមីស៊ីលឆ្លងទ្វីបប្រភេទ Hwasong-១៤ របស់កូរ៉េខាងជើង (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី៣ សីហា បារាំង អាមេរិកនិងអង់គ្លេសបានដាស់តឿនឲ្យ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុម័តលើវិធានការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើ កូរ៉េខាងជើង ក្នុងកាលៈទេសៈដែល កិច្ចចរចារស្ដីពីបទដាក់ទណ្ឌកម្មនេះក្នុងរយៈ ពេលប៉ុន្មានសប្ដាហ៍កន្លងទៅកំពុងមានការរីក ចម្រើន។ ក្នុងរយៈពេល១ខែកន្លង មក អាមេរិកបានចាប់ផ្ដើមចរចារជាមួយចិន អំពីពង្រាងសេចក្ដីសំរេចចិត្តថ្មីរបស់ អ.ស.ប ដែលរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយពីប្រទេស នេះដំណើរការបាញ់សាកល្បងកាំជ្រួចមីស៊ីឆ្លងទ្វីប (ICBM) លើកដំបូងនាថ្ងៃទី៤ កក្កដា។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ អ.ស.បលោក Francois Delattre ឲ្យដឹងថា បារាំងចង់ឃើញសេចក្ដីសំរេចចិត្ត មួយដោយមានបទដាក់ទណ្ឌកម្មបំពេញបន្ថែមនិងខ្លាំងក្លា ត្រូវបានអនុម័តក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ។ តាមទស្សនៈរបស់អាមេរិកថា ចាំបាច់ត្រូវបំពេញ បន្ថែមក្នុងបទដាក់ទណ្ឌកម្មថ្មីរបស់អ.ស.បនូវវិធានការនានាដូចជា កាត់ផ្ដាច់ ប្រភពផ្គត់ផ្គង់ប្រេងឧស្ម័នរបស់កូរ៉េខាងជើង ហាមឃាត់ពលករកូរ៉េខាងជើង ឬ អនុវត្តបទហ៊ុំព័ទ្ធថ្មីចំពោះផ្នែកអាកាសចរណ៍និងនាវាចរណ៍។ ប៉ុន្តែ រុស្ស៊ីព្រមានថា បទដាក់ទណ្ឌកម្មថ្មីណាក៏ដោយ នឹងសុទ្ធតែជះឥទ្ធិពលទៅលើវិបត្តិមនុស្សធម៌ នៅកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ