បារាំង - អាល្លឺម៉ង់​រៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយចិន សំដៅកាត់បន្ថយ ភាពតានតឹង

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកក្កដា អធិការបតីអាល្លឺម៉ោង លោកស្រី Angela Merkel រួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋចិន លោក Xi Jin Ping។
បារាំង - អាល្លឺម៉ង់​រៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយចិន សំដៅកាត់បន្ថយ ភាពតានតឹង - ảnh 1អធិការបតីអាល្លឺម៉ោង លោកស្រី Angela Merkel (ស្ដាំ)  និងប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Anadolu)

ក្នុងការពិភាក្សាការងារ ក្នុងរយៈពេលជាងមួយម៉ោងនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីអឺរ៉ុប - ចិន និងជំហានជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាអន្តរជាតិមួយចំនួនទៀត។ ចំពោះទំនាក់ទំនង EU - ចិន នោះ ភាគីទាំងអស់បានផ្ដោតសំខាន់លើការផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយ។ ចំពោះការវិវឌ្ឍន៍នៃជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ននេះ ភាគីបារាំងបានចាត់ទុកថា EU និងចិនចាំបាច់ត្រូវបន្តបើកជើងហោះហើរកាន់តែឆាប់គឺកាន់តែល្អ ក្នុងបរិបទ ដែលភាគីទាំងពីរសុទ្ធតែទទួលបានការបោះជំហានដ៏ធំធេងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ លើសពីនេះទៅទៀត ភាគីទាំងទាក់ទិននានាក៏បានពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់បណ្តាប្រទេសអាហ្វ្រិកនៃកម្មវិធី“ ក្របខណ្ឌរួម” របស់ G20 និងការជំរុញសមត្ថភាពផលិតកម្មនៅតាមបណ្ដាប្រទេសអាហ្វ្រិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ