បារាំង អាឡឺម៉ង់ និងអង់គ្លេសអះអាងថា នឹង​បន្ត​ជួយ​ឧបត្ថម្ភ​អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសថា នឹងបន្តជួយឧបត្ថម្ភអ៊ុយក្រែនផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ និងសព្វាវុធ ហើយនឹងបន្តធ្វើដូច្នេះដរាបណានៅមានការចាំបាច់។
បារាំង អាឡឺម៉ង់ និងអង់គ្លេសអះអាងថា នឹង​បន្ត​ជួយ​ឧបត្ថម្ភ​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak  ក្នុងសន្និសីទសារពត៌មាននៅទីក្រុងប៉ារីស ថ្ងៃទី ៨ ខែកុម្ភៈ ។ (រូបថត៖AFP/TTXVN)

បន្ទាប់ពីបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ៨ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយជួបពិភាក្សាជាមួយលោកប្រធានាធិបតី Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានមកដល់បារាំងនាថ្ងៃដដែលផងដែរ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យាថា នឹងបន្តផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែន។ បើតាមលោក Emmanuel Macron អ៊ុយក្រែនអាចជឿជាក់លើបារាំងនិងដៃគូអឺរ៉ុប ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ លោក Scholz បានប្រកាសថា អាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានជួយឧបត្ថម្ភអ៊ុយក្រែននូវជំនួយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ និងសព្វាវុធ ហើយនឹងបន្តធ្វើដូច្នេះដរាបណានៅមានការចាំបាច់។

នៅថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានចាត់ទុកថា បើទោះបីជាមានការសន្យាគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែអង្គការណាតូមិនគួរក្លាយជាភាគីចូលរួមជម្លោះនៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះឡើយ។

នាថ្ងៃទី ៩ ខែកុម្ភៈនេះ ប្រធានាធិបតី Volodymyr Zelensky បានមកដល់ទីក្រុង Brussels (បែលហ្សិក) ហើយចូលរួមកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ