បារាំង - អាឡឺម៉ង់ ឯកភាពគ្នាចាត់វិធានការណ៍ដើម្បីដោះស្រាយចំពោះឯកសារអន្តរជាតិ «ដ៏ក្តៅគគុក» ជាបន្តបន្ទាប់

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីរសៀលថ្ងៃទី ២០ ខែសីហាបានជួបប្រជុំគ្នានៅប្រទេសបារាំង។
បារាំង - អាឡឺម៉ង់ ឯកភាពគ្នាចាត់វិធានការណ៍ដើម្បីដោះស្រាយចំពោះឯកសារអន្តរជាតិ «ដ៏ក្តៅគគុក» ជាបន្តបន្ទាប់ - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ Sud-Ouest)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់មកនោះ លោកប្រធានាធិបតីបារាំង Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថាភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាចាត់វិធានការណ៍ ដើម្បីដោះស្រាយចំពោះឯកសារអន្តរជាតិ«ដ៏ក្តៅគគុក» នាពេលថ្មីៗនេះ ដូចជាស្ថានភាពនៃជំងឺរាតត្បាត Covid-19 ដែលកំពុងវិលត្រឡប់ទៅអឺរ៉ុបវិញ វិបត្តិនៅបេឡារុស្ស ភាពតានតឹងរវាងក្រិក និងទួរគីនៅមេឌីទែរ៉ាណេខាងកើត ស្ថានភាពនៅលីប៊ី ម៉ាលីក៏ដូចជាការវិវត្តថ្មីៗ ទាក់ទងនឹងមុខសញ្ញាប្រឆាំងខាងនយោបាយនៅប្រទេសរុស្ស៊ី គឺ លោក Alexei Navalny ។

ទាក់ទងនឹងការវិវត្តន៍កាន់តែស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្នុងរយៈប៉ុន្មានថ្ងៃថ្មីៗនេះនៅប្រទេសបារាំង អាឡឺម៉ង់និងបណ្តាប្រទេសសមាជិកអឺរ៉ុប នៅពេលដែលករណីឆ្លងជំងឺនេះជាប្រចាំថ្ងៃ បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីប្រទេសនានាបានដកចេញនូវការបិទប្រទេសផងដែរ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថាអាទិភាពសំខាន់បំផុតរបស់អឺរ៉ុបគឺត្រូវឯកភាពគ្នាលើវិធានការក្នុងការបង្ការជំងឺរាតត្បាតរវាងបណ្តាប្រទេសជាមួយគ្នានិងជៀសវាងការបិទព្រំដែនផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗផ្សេងទៀត ប្រធានាធិបតីបារាំង Emmanuel Macron  បានផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើភាពតានតឹងខាង នយោបាយនៅបេឡារុស្ស ហើយបានអំពាវនាវឱ្យប្រទេសរុស្ស៊ី ពិភាក្សាដោយស្មោះត្រង់និងជាក់ស្តែងដើម្បីដោះស្រាយវិបត្តិនៅប្រទេសបេឡា រុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ