បារាំងគ្រោងនឹងបង្កើតខ្សែពាណិជ្ជកម្មអឺរ៉ុប - រុស្ស៊ី-ចិន

(VOVWORLD) -បារាំងកំពុងបង្កើតឡើងគម្រោងការណ៍ស្ដីពីការកសាង "ផ្លូវពាណិជ្ជកម្ម" ពីអឺរ៉ុបឆ្លង់កាត់រុស្ស៊ី ទៅកាន់ចិន សំដៅជួយឲ្យទំនាក់ទំនងសេដ្ឋកិច្ចដែលកាន់តែខ្វះតុល្យភាពរវាងប៉ារីសនិងវ៉ាស៊ីនតោន។
បារាំងគ្រោងនឹងបង្កើតខ្សែពាណិជ្ជកម្មអឺរ៉ុប - រុស្ស៊ី-ចិន - ảnh 1 បារាំងគ្រោងនឹងបង្កើតខ្សែពាណិជ្ជកម្មអឺរ៉ុប - រុស្ស៊ី-ចិន

បារាំងកំពុងបង្កើតឡើងគម្រោងការណ៍ស្ដីពីការកសាង "ផ្លូវពាណិជ្ជកម្ម" ពីអឺរ៉ុបឆ្លង់កាត់រុស្ស៊ី ទៅកាន់ចិន សំដៅជួយឲ្យទំនាក់ទំនងសេដ្ឋកិច្ចដែលកាន់តែខ្វះតុល្យភាពរវាងប៉ារីសនិងវ៉ាស៊ីនតោន។ តាមព័ត៌មានដែលបានចេញផ្សាយដោយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំងលោក Bruno Le Maire នៅលើកាសែត Wall Street ថា គោល ដៅរបស់បារាំងគឺប្រែពិភពលោកដែលពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិកទៅជាពិភពលោកមួយប្រកបដោយតុល្យភាព។ លោក Le Maire ក៏បានរិះគន់ការដាក់បទបញ្ជា "ដាក់ទណ្ឌកម្មអន្តរព្រំដែន របស់អាមេរិកផងដែរ។

គម្រោងការណ៍នេះ នឹងត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macronលើកឡើងក្នុងកំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ចិនជាលើកដំបូងរបស់លោក នាថ្ងៃខែកុម្ភៈ ឆ្នាំ ២០១៨ និងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg នាខែឧសភា ឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ