បារាំងចង់បង្កើនថវិការសំរាប់វិធានការសន្តិសុខឡើងរហូតរាប់រយលានអឺរ៉ូ

បារាំងចង់បង្កើនថវិការសំរាប់វិធានការសន្តិសុខឡើងរហូតរាប់រយលានអឺរ៉ូ - ảnh 1
សន្តិសុខត្រូវបានពង្រឹងនៅទីក្រុងប៉ារីសបន្ទាប់ពីការវាយប្រហារភេរវកម្ម (រូបថត៖AP)

(VOVworld) - ក្នុងបទសន្ទរកថានាថ្ងៃទី១៨ វិច្ឆិកា អនុប្រធានគណៈកម្មាធិការហិរញ្ញ
វត្ថុបារាំងលោក Dominique Lefebvre បានឲ្យដឹងថា ប្រទេសនេះគ្រោងនឹង បង្កើនថវិ
ការសំរាប់វិធានការសន្តិសុខឡើងរហូតរាប់រយលានអឺរ៉ូ ដោយមិនអើពើដល់លទ្ធ
ភាពរំលោភទៅលើគោលដៅអំពីកំរិតឪសភាពថវិការដែលបានដាក់ ចេញដោយ
សហភាពអឺរ៉ុប។នេះជាប្រតិកម្មដែលសរឲ្យឃើញការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់
បារាំងក្នុងការធានាសន្តិសុខជាតិក្រោយពីការវាយប្រហារភេរវកម្មនាថ្ងៃទី១៣
វិច្ឆិកានៅទីក្រុងប៉ារីស។

ទាក់ទិនដល់ការវាយប្រហារនាថ្ងៃសុក្រសប្ដាហ៍មុន នាថ្ងៃទី១៨ វិច្ឆិកា ប៉ូលីស
បារាំងបានកំទេចភេរវករចំនួន២នាក់និងចាប់ឃាត់ខ្លួនភេរវករចំនួន៧នាក់ទៀត
ដែលកំពុងលាក់ខ្លួននៅក្នុងផ្ទះល្វែងមួយនៅទីក្រុង Saint-Denis ភាគខាងជើង
ប៉ារីសក្រោយពីច្រើនម៉ោងប្រយុទ្ធតតាំងដោយកាំភ្លើង។មន្ត្រីប៉ូលីសជាន់ខ្ពស់
បារាំងម្នាក់បានឲ្យដឹងថា មុខសញ្ញាទាំងនេះបានស្នាក់នៅផ្ទះល្វែងជាមួយមុខ
សញ្ញាចំណុះ អង្គការរដ្ឋអ៊ីស្លាមស្វ័យ​ប្រកាស (IS) ជាជនជាតិបែលហ្ស៊ីមាន
ឈ្មោះ Abdelhamid Abaaoud ដែលត្រូវបានសង្ស័យជាមេគំនិតមួយនាក់ក្នុង
ចំណោមមេគំនិតនៃការ វាយប្រហារដោយកាំភ្លើងនិងគ្រាប់បែកនៅទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ