បារាំងដាស់តឿនបណ្ដាប្រទេសអារ៉ាប់លុបចោលបទដាក់ទណ្ឌកម្មទៅលើកាតា
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានជួបធ្វើ ការជាមួយសមភាគីកាតា Sheikh Mohammed bin Abdulrahman al-Thani នាថ្ងៃទី ១៥ កក្កដា នៅកាតា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពែក្យ របស់រដ្ឋមន្ត្រីការបរទេសបារាំងសំដៅបន្ធូស្រាលភាពតានតឹងរវាងកាតានិង ប្រទេសអារ៉ាប់ជិតខាងចំនួន ៤។
បារាំងដាស់តឿនបណ្ដាប្រទេសអារ៉ាប់លុបចោលបទដាក់ទណ្ឌកម្មទៅលើកាតា |
(VOVworld) – រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានជួបធ្វើ ការជាមួយសមភាគីកាតា Sheikh Mohammed bin Abdulrahman al-Thani នាថ្ងៃទី ១៥ កក្កដា នៅកាតា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពែក្យ របស់រដ្ឋមន្ត្រីការបរទេសបារាំងសំដៅបន្ធូស្រាលភាពតានតឹងរវាងកាតានិង ប្រទេសអារ៉ាប់ជិតខាងចំនួន ៤។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេសបារាំងបានលើកច្បាស់ថា៖ បារាំងដាស់តឿនការ លុបចោលយ៉ាងឆាប់រហ័របទដាក់ទណ្ឌក្មដែលកំពុងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេស បណ្ដាគ្រួសារដែលមានសញ្ញជាតិចំនួន ២ ឬ និស្សិត។ លោកបានឲ្យដឹងថែមទៀតថា៖ បារាំងកំពុងព្រួយបារម្ភដ៏ជ្រាលជ្រៅអំពី ការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងកាតានិងប្រទេសជិតខាងនានា។ ប៉ារីសមាន គោលបំណងជួយឧបត្ថម្ភការខំប្រឹងប្រែងសម្របសម្រួលដែលប្រទេសកូវ៉ែតធ្វើជា អជ្ញាកណ្ដាលក្នុងវិបត្តិនៅឈូងសមុទ្រពែក្យ។ បារាំងកំពុងពិភាក្សាជាមួយភាគី ទាក់នានាសំដៅស្វែងរកដំណោះស្រាយមួយ ព្រមទាំង អំពាវនាវឲ្យការសន្ទនា និងការអត់ធ្មត់រវាងភាគីពាក់ព័ន្ធ ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសកាតា លោក al-Thani បានស្វាគមន៍ការជួយឧបត្ថម្ភបង្រួបបង្រួមរបស់បារាំងសំដៅ ឆ្ពោះទៅការរកឃើញដំណោះស្រាយមួយដោយឈរលើការសន្ទនាដែលមាន ចរិតលក្ខណៈស្ថាបនានិងគោរពអធិបតេយ្យភាពជាតិនិងច្បាប់អន្តរជាតិ៕