បារាំងដាស់តឿនឲ្យអង់គ្លេសទូទាត់វិក្កយបត្រហិរញ្ញវត្ថុជាមួយ EU

(VOVWORLD) - រដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងលោក Bruno Le Maire នាថ្ងៃទី៣ តុលា សង្កត់ធ្ងន់ថា អង់គ្លេសត្រូវសំរេចកាតព្វកិច្ចខាងហិរញ្ញវត្ថុជាមួយសហភាពអឺរ៉ុប (EU) មុននឹងចាប់ផ្ដើមវង់ចរចារស្ដីពីទំនាក់ទំនងពាណិជ្ជ កម្មទ្វេភាគីក្រោយពី Brexit។
បារាំងដាស់តឿនឲ្យអង់គ្លេសទូទាត់វិក្កយបត្រហិរញ្ញវត្ថុជាមួយ EU - ảnh 1EU ជាបន្តបន្ទាប់ដាក់ចេញការ ចំណាយពី៦០ដល់១០០ពាន់លានអឺរ៉ូ (ស្មើនឹង៧០ដល់ ១១៨ពាន់លានដុល្លា) ដែលអង់គ្លេសត្រូវទូទាត់នៅពេលសំរេចចាកចេញពីសហភាពនេះ  (រូបថត៖ AFP/TTXVN

លោកអះអាងថា កិច្ចព្រមព្រៀងមួយស្ដីពីបញ្ហាហិរញ្ញវត្ថុជាកត្តាចម្បងនា ពេលនេះ មុននឹងមានការបោះជំហានជាបន្ត។ EU ជាបន្តបន្ទាប់ដាក់ចេញការ ចំណាយពី៦០ដល់១០០ពាន់លានអឺរ៉ូ (ស្មើនឹង៧០ដល់១១៨ពាន់លានដុល្លា) ដែលអង់គ្លេសត្រូវទូទាត់នៅពេលសំរេចចាកចេញពីសហភាពនេះ ខណៈដែល សារព័ត៌មានចាត់ទុកថា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May យល់ ព្រមជាមួយកំរិត៤៥ពាន់លានអឺរ៉ូតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ