បារាំងនិងអារ៉ាប៊ីសាអូឌីត ធ្វើជាសហប្រធានសន្និសីទស្តីពីការបង្កើតរដ្ឋប៉ាឡេស្ទីន
(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោក និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នឹងធ្វើជាសហប្រធានសន្និសីទដ៏សំខាន់មួយនៅខែមិថុនា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋប៉ាឡេស្ទីន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Macron បានឲ្យដឹងថា មេដឹកនាំទាំងពីរ “បានសម្រេចចិត្តធ្វើជាសហប្រធានសន្និសិទសម្រាប់រដ្ឋទាំងពីរ (អ៊ីស្រាអែលនិងប៉ាឡេស្ទីន) នៅខែមិថុនាខាងមុខ ដោយមានគោលដៅលើកទឹកចិត្តភាគីទាំងពីរឱ្យសហការ និងលើកកម្ពស់គំនិតផ្តួចផ្តើមការទូត ដើម្បីនាំមនុស្សគ្រប់គ្នារួមគ្នាលើមាគ៌ាសន្តិភាព។ សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងក្នុងបរិបទនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ ខែធ្នូ បានដំណើរការបោះឆ្នោតនៅទីក្រុងញូវយ៉ក លើសេចក្តីព្រាងសេចក្តីសម្រេចដើម្បីរៀបចំសន្និសីទអន្តរជាតិស្រដៀងគ្នានៅខែមិថុនាខាងមុខ។
ប្រធានាធិបតីបារាំង Emmanuel Macron ។ រូបថត៖ AFP/TTXVN |
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធ អេមីរ៉ាត់អារ៉ាប់រួម (UAE) បានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយគោរពតាមបទប្បញ្ញត្តិនៃច្បាប់មនុស្សធម៌អន្តរជាតិ និងបញ្ឈប់សកម្មភាពបំពានលើជនស៊ីវិល៕