បារាំងនិងអាល្លឺម៉ង់អំពាវនាវឲ្យ EU ឯកភាពគោលជំហរស្ដីពីការដាក់ទណ្ឌកម្មទៅ លើអារ៉ាប់ប៊ីសាអូឌីត

(VOVWORLD) - វិមាន Elysee នាថ្ងៃទី២៧ ខែតុលា បានអោយដឹងថា ថ្នាក់ដឹកនាំបារាំងនិង អាល្លឺម៉ង់ចង់អោយប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) ឯកភាពគ្នាលើ គោលជំហរស្ដីពីការដាក់ទណ្ឌកម្មអាវុធទៅលើអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីរឿងក្ដី ធ្វើឃាតអ្នកកាសែត Jamal Khashoggi។
បារាំងនិងអាល្លឺម៉ង់អំពាវនាវឲ្យ EU ឯកភាពគោលជំហរស្ដីពីការដាក់ទណ្ឌកម្មទៅ លើអារ៉ាប់ប៊ីសាអូឌីត - ảnh 1រំលឹកវិញ្ញាណក្ខ័ន្ធអ្នកកាសែត Khashoggi នៅខាងក្រៅស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌិតប្រចាំទួរគី (រូបថត៖ AFP/ TTXVN)

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅ ក្នុងជំនួបរវាងប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel នៅខាងក្រៅកិច្ចប្រជុំកំពូលចតុភាគីអំពីបញ្ហា ស៊ីរី ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Istanbul។

        មុននោះ EU បានអោយដឹងថា គេកំពុងពិចារណាលើការចេញផ្សាយបទ ហាមឃាត់អាវុធទៅលើអារ៉ាប់ប៊ីសាអូឌីត។ នាថ្ងៃទី២៥ ខែតុលា សភាអឺរ៉ុបបាន អនុម័តលើសេចក្ដីសម្រេចចិត្តដោយគ្មានលក្ខណៈចាប់បង្ខំស្ដីពីបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ