បារាំងបង្កើនថវិកាការពារជាតិបន្ទាប់ពីអំពើភេរវកម្មនានា
![បារាំងបង្កើនថវិកាការពារជាតិបន្ទាប់ពីអំពើភេរវកម្មនានា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_04_30/tong-thong-phap.jpg) |
ប្រធានាធិបតីបារាំង លោក Francois Hollande |
(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសនាថ្ងៃទី២៨
មេសាថា៖នឹងបង្កើនថវិកាការពារជាតិ បន្ថែមជិត៤ពាន់លានអឺរូ ក្នុងរយៈពេល៤ឆ្នាំ
ខាងមុខនេះ ដើម្បីបង្ការ ប្រឆាំងនឹងលិទ្ធិជ្រុលនិយម ក្រោយបណ្ដាអំពើភេរវកម្ម
ដែលទាក់ទិនដល់ជនឥស្លាម នាដើមឆ្នាំ២០១៥នេះ នៅទីក្រុងបារីស។ លោក
Francois Hollande បានអះអាងថា៖ គោលដៅរបស់សេចក្ដីសម្រេចចិត្តនេះ មិន
គ្រាន់តែធានាសន្តិសុខនៅលើទូទាំងប្រទេសបារាំងប៉ុណ្ណោះទេ ថែមទាំងធានា
សុវត្ថិភាពសំរាប់បណ្ដាកងកម្លាំងយោធា ដែលកំពុងបំពេញភារកិច្ចនៅឯបរទេស
ទៀតផង៕