បារាំងប្រកាសយុទ្ធសាស្ត្រកែទម្រង់អឺរ៉ុបនៅពេលកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាន

(VOVWORLD) - ថ្លែងនៅវិមាន Elysees លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា ការទទួលខុសត្រូវដំបូងរបស់បារាំងនោះ គឺ “កសាងអឺរ៉ុបមួយដែលចេះការពារខ្សែ ព្រំដែន” ដើម្បីជៀសវាងកុំឲ្យកើតមានឡើងវិញវិបត្តិនិងសោនាដកម្មពាក់ព័ន្ធដល់ជន អន្តោប្រវេសន៍។ 

បារាំងប្រកាសយុទ្ធសាស្ត្រកែទម្រង់អឺរ៉ុបនៅពេលកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាន - ảnh 1លោកប្រធានាធិបតី Emmanuel Macron ប្រកាសអាទិភាពរបស់បារាំងនៅពេលចូលកាន់តំណែងជាប្រធានប្ដូរវេន EU។ (រូបថត៖ Le Monde)
បង្ការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ បង្កើនសិទ្ធិម្ចាស់ការយុទ្ធសាស្ត្រ ជំរុញការ ស្ដារសេដ្ឋកិច្ចឡើងវិញ ពង្រឹងទំនាក់ទំនងជាមួយអាហ្វ្រិក និងដោះស្រាយការខ្វែង គំនិតជាមួយអង់គ្លេស នឹងជាអាទិភាពរបស់បារាំងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២២ ស្របពេលដែលប្រទេសនេះកាន់តំណែងជាប្រធានប្ដូរវេននៃសហភាពអឺរ៉ុប (EU)។ នេះជាសេចក្ដីប្រកាសរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែធ្នូ។
ថ្លែងនៅវិមាន Elysees លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា ការទទួលខុសត្រូវដំបូងរបស់បារាំងនោះ គឺ “កសាងអឺរ៉ុបមួយដែលចេះការពារខ្សែ ព្រំដែន” ដើម្បីជៀសវាងកុំឲ្យកើតមានឡើងវិញវិបត្តិនិងសោនាដកម្មពាក់ព័ន្ធដល់ជន អន្តោប្រវេសន៍។ បារាំងនឹងខិតខំប្រឹងប្រែងកសាងយន្តការមួយដើម្បីជួយឧបត្ថម្ភជា បន្ទាន់ទាំងខាងធនធានមនុស្សនិងសម្ភារៈបរិក្ខារដល់ “កងកម្លាំងការពារព្រំដែន” (Frontex) ព្រមទាំងជំរុញការកែទម្រង់ “សន្ធិសញ្ញា Schengen” អំពីការធ្វើដំណើរ ដោយសេរីភាពហើយចរចាអំពី “កញ្ចប់ទេសន្តរប្រវេសន៍រួម” ដើម្បីសម្របសម្រួល បណ្ដាគោលការណ៍អំពីជនអន្តោប្រវេសន៍និងជនភៀសខ្លួនរវាង EU ជាមួយប្រទេស ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ