ប្រុងប្រយ័ត្ន បរានុម័ត ស្មោះត្រង់និងត្រឹមត្រូវពេលយកសន្លឹកទំនុកទុកចិត្ត

ប្រុងប្រយ័ត្ន បរានុម័ត ស្មោះត្រង់និងត្រឹមត្រូវពេលយកសន្លឹកទំនុកទុកចិត្ត - ảnh 1
ប្រុងប្រយ័ត្ន បរានុម័ត ស្មោះត្រង់និងត្រឹមត្រូវពេលយក
សន្លឹកទំនុកទុកចិត្ត (រូបថតៈ dantri.vn)

(VOVworld)- ប្រុងប្រយ័ត្ន បរានុម័ត ស្មោះត្រង់និងត្រឹមត្រូវពេលយកសន្លឹកទំនុក
ទុកចិត្ត។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់
ដូច្នេះនៅពេល រាយការណ៍នៅរដ្ឋសភាអំពីការយកសន្លឹកទំនុកទុកចិត្តចំពោះបណ្តា
មុខងារ ដែលបានរដ្ឋសភាជ្រើសតាំង ឬឲ្យសច្ចានុម័តនៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃ
ទី១៣វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣។
 សមាជិការសភាម្នាក់ៗ នឹងតាងនាមអ្នកបោះឆ្នោតទូទាំងប្រទេស​បោះឆ្នោត វាយ
តម្លៃទំនុកទុកចិត្តចំពោះ មុខងារស្នូលរបស់បក្សនិងរដ្ឋក្នុងក្បាលម៉ាស៊ីននីតិបញ្ញត្តិ
 នីតិប្រតិបត្តិ និង យុត្តិធម៌។ តាមការផ្តួចផ្តើមរបស់បក្សការបោះទំនុកទុកចិត្តលើក
នេះ មិនគ្រាន់តែបានអនុវត្តន៍នៅរដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងបាន អនុវត្តន៍នៅ
បណ្តាផ្នែក គ្រប់ជាន់ថ្នាក់ទៀតផង។ ដោយសារៈសំខាន់ដូច្នេះ ការយកសន្លឹក
ទំនុកទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន បរានុម័តស្មោះត្រង់និងត្រឹមត្រូវ។ ប្រធាន
រដ្ឋសភា បានមានប្រសាសន៍ថា៖

       “សមាជិក សមាជិការសភា នឹងមានពេលវេលា សម្រាប់វាយតម្លៃអំពី
ប្រសិទ្ធភាពកិច្ចការរបស់មុខងារនីមួយៗ។ ប្រការសំខាន់គឺនៅក្នុងកិច្ចប្រជុំនា
ចុងឆ្នាំមុននិងពាក់កណ្តាលនៃកិច្ចប្រជុំឆ្នាំនេះ រដ្ឋ សភាបានពិភាក្សាអំពីស្ថាន
ភាពរបស់ប្រទេសជាតិ។ តាមនោះសរឲ្យឃើញថា ការងារនីតិបញ្ញត្តិ នីតិប្រតិ
បត្តិ និងយុត្តិធម៌មានបំរ៉ែបំរួលយ៉ាសកម្ម។ ក្នុង វិស័យនីតិបញ្ញត្តិ រដ្ឋសភាបាន
ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងទទួល បានការស្រុះចិត្តគំនិតខ្ពស់។​ចំពោះ
កិច្ចការនីតិប្រតិបត្តិ ស្ថានភាពសេដ្ឋកិច្ច សង្គមានបំរ៉ែបំរួលសកម្ម បង្កលក្ខណៈ
ងាយស្រួលដើម្បីសម្រេចបានល្អបំផុត ភារកិច្ចឆ្នាំ២០១៥។ លើវិស័យយុត្តិធម៌
ស្ថានប័ននានាបានអនុវត្តយ៉ាងត្រឹម ត្រូវបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋ
សភាចំពោះវិស័យនេះ។”

       បន្ទាប់ពីប្រសាសន៍របស់ប្រធានរដ្ឋសភា Nguyen Sinh Hung សមាជិក
សមាជិកាសភាចំនួន១០០% បានអនុម័តលើបញ្ជីរឈ្មោះមុខងារ ចំនួន៥០
ដែលរដ្ឋសភាបានដំណើរការបោះទំនុកទូកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ