បារាំងមានគម្រោងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡើងវិញ

(VOVWORLD) - នៅថ្ងៃទី ២៩ ខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attalបានឲ្យដឹងថា បារាំងមានគម្រោងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡើងវិញ បន្ទាប់ពីភាពតានតឹងការទូតជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី(AUKUS) ក្នុងបរិបទដែលទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនបានចូលរួមដោះស្រាយបញ្ហាពិភពលោកសំខាន់ៗ ជាច្រើន។

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ BFM លោក Gabriel Attal បានបញ្ជាក់ថា អ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិកឡើងវិញ ពីព្រោះប្រទេសទាំងពីរបានចូលរួមដោះស្រាយបញ្ហាដែលមានសារៈសំខាន់សម្រាប់ភពផែនដី ដូចជាអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ Sahel ជាដើម។ លោក Gabriel បានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវស្តារឡើងវិញនូវទំនុកចិត្តដែលបែកបាក់ដោយសារតែការខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀង AUKUS ហើយបានចាត់ទុកថា នេះជាដំណើរការដ៏វែងឆ្ងាយ និងលំបាកលំបិន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ