បារាំងសង្ឃឹមថានឹងទទួលបានជោគជ័យជាច្រើននៅគុយបា

បារាំងសង្ឃឹមថានឹងទទួលបានជោគជ័យជាច្រើននៅគុយបា - ảnh 1
ប្រធានាធិបតីគុយបាលោក Raul Castro (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Francois Hollande នៅដំណើរទស្សនកិច្ចនៅគុយបានាខែឧសភាឆ្នាំ២០១៥ (រូបថត៖Reuters)

(VOVworld) - ក្នុងឱកាសដំណើរទស្សនកិច្ចនៅគុយបានាថ្ងៃទី១ កុម្ភៈ របស់ប្រធានា
ធិបតីគុយបាលោក Raul Castro កាសែត​ Le Monde នាថ្ងៃទី៣១ មករា បានចុះផ្សាយ
អត្ថបទស្ដីពីព្រឹត្តិការណ៍នេះ ក្នុងនោះឲ្យដឹងថា បារាំងសង្ឃឹមថា នឹងឆ្លៀតយក
ឱកាសនៃកិច្ចព្រមព្រៀងនាថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៥ អំពីការដែលក្លិប ប៉ារីសក្រោម
អធិបតីភាពរបស់បារាំង រៀបចំរចនាសម្ព័ន្ធនូវខ្ទង់បំណុលចំនួន១៦ ពាន់លានដុល្លា
អាមេរិករបស់គុយបាឡើងវិញ ក្នុងនោះគុយបាជំពាក់បារាំង៤ពាន់៦រយលានដុល្លា
អាមេរិក។នាខែធ្នូឆ្នាំ២០១៥កន្លងទៅ ខណៈដែលម្ចាស់បំណុល នានាបានសំរេច
លុបចោលខ្ទង់ប្រាក់កំរៃកើតឡើងសំរាប់គុយបា បារាំងបាន ដំណើរការចរចារទ្វេ
ភាគីអំពីខ្ទង់បំណុលស្នូលចំនួន៣៦០លានអឺរ៉ូ សំដៅវិនិ យោគខ្ទង់ប្រាក់នេះក្នុង
គំរោងការណ៍អភិវឌ្ឍន៍នៃគុយបា បើកផ្លូវចូលរួមសំរាប់ អង្គភាពអាជីវកម្មបារាំង។
ដំណើរការនេះមានលទ្ធភាពត្រូវបានសំរេចដោយឯក សារក្នុងដំណើរទស្សនកិច្ច
នៅបារាំងរបស់លោក Raul Castro៕

ប្រតិកម្មទៅវិញ

ផ្សេងៗ