បារាំងសន្យាជូន អ.ស.ប. កិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីបរិស្ថាន

(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យានឹង ផ្តើមឡើងគំរោងកិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីបញ្ហាការពារបរិស្ថានជាមួយ អ.ស.ប. នាខែ កញ្ញា ខាងមុខ។ 
បារាំងសន្យាជូន អ.ស.ប. កិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីបរិស្ថាន - ảnh 1 បារាំងសន្យាជូន អ.ស.ប. កិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីបរិស្ថាន

(VOVworld) – ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសន្យានឹង ផ្តើមឡើងគំរោងកិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីបញ្ហាការពារបរិស្ថានជាមួយ អ.ស.ប. នាខែ កញ្ញា ខាងមុខ។ ថ្លែងមតិនៅមហាវិទ្យាល័យ Sorbone នៅទីក្រុង ប៉ារីស នាថ្ងៃទី ២៥ មិថុនា ក្នុងកិច្ចប្រជុំមានការចូលរួមរបស់អតីតអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon ប្រធានាធិបតី Emmanuel Macron បានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការទទួលបានការបោះជំហានថ្មីបន្ទាប់ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ។ ថ្នាក់ដឹកនាំបារាំងបានសម្តែងជំនឿ ជាក់ថា៖ សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញជួរមុខលើពិភពលោក (G20) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧ និងទី ៨ កក្កដា នៅអាល្លឺម៉ង់ នឹងជាព្រឹត្តិតការណ៍សំខាន់ដើម្បីភាគី នានាអាចឯកភាពស្តីអំពីដំណើរការអនុវត្តដ៏ពេញលេញកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ