បារាំងអញ្ជើញថ្នាក់ដឹកនាំប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែលចូលរួមសន្និសីទសន្តិភាព

បារាំងអញ្ជើញថ្នាក់ដឹកនាំប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែលចូលរួមសន្និសីទសន្តិភាព - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោកMahmoud Abbas (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល
លោក Benjamin Netanyahu (រូបថត៖charismanews.com)

(VOVworld) - វិទ្យុសម្លេងអ៊ីស្រាអ៊ែលនាថ្ងៃទី៩ ធ្នូ ផ្សាយថា បារាំងបានអញ្ជើញ
ប្រធានាធិបតីប៉ាឡេស្ទីនលោក​Mahmoud Abbas និងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក
 Benjamin Netanyahu មកកាន់ក្រុងប៉ារីសនាថ្ងៃទី២២ ធ្នូ ខាងមុខនេះ ​ដែលជាពេល
វេលាប្រព្រឹត្តទៅសន្និសីទអន្តរជាតិសំដៅស្ដារដំណើរការសន្តិភាពអ៊ីស្រាអ៊ែល-
ប៉ាឡេស្ទីននៅទីក្រុងនេះ។
មុននោះ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលឲ្យដឹងថា នាយករដ្ឋមន្រ្តី
លោក Netanyahu បានបដិសេធសំណើររបស់បារាំងស្ដីអំពីការជួបសន្ទនាជាមួយ
ប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas ក្នុងក្របខ័ណ្ឌសន្និសីទសន្តិភាពអន្តរជាតិ
ពោលខាងលើ។ភាគីអ៊ីស្រាអ៊ែលអះអាងថា នឹងមិនចូលរួមសន្និសីទអន្តរជាតិ​
ដែលប្រទេសនេះចាត់ទុកថា មិនរួមចំណែកនាំមកនូវសន្តិភាពនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ