បារាំងអំពាវនាវអោយអឺរ៉ុបជំរុញខ្លាំងការទប់ទល់នឹងវិបត្តិអន្តោប្រវេសន៍
|
បារាំងអំពាវនាវអោយអឺរ៉ុបជំរុញខ្លាំងការទប់ទល់នឹងវិបត្តិអន្តោប្រវេសន៍ |
(VOV)_នាថ្ងៃទី២១ មេសា ប្រធានាធិបតីបារាំង លោក Francois Hollande បាន
អំពាវនាវអោយអឺរ៉ុប ត្រូវបង្កើនការដោះស្រាយវិបត្តិអន្តោប្រវេសន៍។ ថ្លែងមតិក្នុង
សន្និសីទបន្ទាន់ បន្ទាប់ពីករណី នាវា១គ្រឿងត្រូវលិចទឹកបណ្ដាលអោយមនុស្សចំនួ
ន៨០០នាក់ត្រូវស្លាប់ នៅសមុទ្រមេឌីទែរ៉ាណេ នាចុងសប្ដាហ៍កន្លងទៅ ប្រធានាធិ
បតីបារាំង លោកFrancois Hollande បានអះអាងថា៖សន្និសីទកំពូល ទ្វីបអឺរ៉ុប នៅ
ថ្ងៃទី២៣ មេសា ខាងមុខនេះ មិនអាចជាសន្និសីទសាមញ្ញទៀតបានឡើយ។ តាម
លោកថា៖ បណ្ដាប្រទេសអឺរ៉ុបត្រូវបង្កើនវិធានការនានា ដើម្បីដោះស្រាយបញ្ហាជន
អន្តោប្រវេសន៍ ពីព្រោះថា នាបច្ចុប្បន្ន បញ្ហានេះមិនអាចទទួលបានទាំងខាងជ្រុង
ជ្រោយមនុស្សធម៌ ក៏ដូចជានយោបាយដែរ។ លោកក៏បានរំលឹកឡើងវិញនូវសំ
ណូមពរអំពីការបង្កើនសកម្មភាពឃ្លាំមើលនៅលើសមុទ្រ និងដែនអាកាស នៅ
ក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេផងដែរ៕