ប្រជាជនជនជាតិ Nung នៅខេត្ត Lang Son ច្រៀង Sli អបអរសាទរបុណ្យតេតឯករាជ្យ

(VOVWORLD) -  តាំងពីច្រើនឆ្នាំណាស់មកហើយ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា បានក្លាយទៅជាទិវាបុណ្យធំ សម្រាប់ប្រជាជនជនជាតិ Nung នៅខេត្ត Lang Son (ភាគខាងជើងវៀតណាម)។ ច្រៀង Sli អំណរបុណ្យតេតឯករាជ្យ ជាសកម្មភាពវប្បធម៌របស់អ្នកភូមិដែលប្រព្រឹត្តទៅជាប្រចាំឆ្នាំផងដែរ។

ប្រជាជនជនជាតិ Nung នៅខេត្ត Lang Son ច្រៀង Sli អបអរសាទរបុណ្យតេតឯករាជ្យ - ảnh 1 ជនជាតិ Nung មកពីគ្រប់ទិសទី បានជួបជុំគ្នាដើម្បីច្រៀង Sli អំណរបុណ្យតេតឯករាជ

ជារៀងរាល់ឆ្នាំ ដល់ថ្ងៃទី២ ខែកញ្ញា ប្រជាជន ជនជាតិ Nung នៅខេត្ត Lang Son តែងតែប្រមូលផ្តុំគ្នា នៅវិមាន Hoang Van Thu នៃសង្កាត់ Chi Lang ទីក្រុង Lang Son ដើម្បីចូលរួមកម្មវិធីច្រៀង Sli អំណរបុណ្យតេតឯករាជ្យ។ លោក Hoang Huy Am អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិរក្សចម្រៀងប្រជាប្រិយបណ្តាជនជាតិខេត្ត Lang Son បានចែករំលែកថា៖ Sli គឺជាចង្វាក់ភ្លេងប្រជាប្រិយពិសេស នៃឃ្លាំងវប្បធម៌ប្រ ជាប្រិយរបស់ជនជាតិ Nung នៅខេត្ត Lang Son។ អ្នកភូមិគេគ្រាន់តែច្រៀង Sli ក្នុងពិធីបុណ្យឬក្នុងព្រឹត្តិការណ៍ដ៏សំខាន់ៗតែប៉ុណ្ណោះ។ លោក Hoang Van Thu បានអោយដឹងថែមទៀតថា៖ “ថ្ងៃទី២ កញ្ញា ប្រជាជន ជនជាតិ Nung តែងតែជួបជុំគ្នា។ ព្រោះថា ថ្ងៃទី២ កញ្ញាជាថ្ងៃបុណ្យតេតឯករាជ្យ។ ហើយជាពិសេស ថ្ងៃនេះក៏ជាឱកាសដើម្បីអ្នកភូមិជួបជុំគ្នា សំណេះសំណាល សួរសុខទុក្ខគ្នាអំពី ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជារដូវកាលបង្កបង្កើនផលល្អដែរឬអត់ៗ”។

ដល់ថ្ងៃច្រៀង Sli អំណរបុណ្យតេតឯករាជ្យ ក្រុមច្រៀងពីភូមិឆ្ងាយ ត្រូវធ្វើដំណើរមុនម្ងៃ។ គេជួបគ្នា ដើម្បីច្រៀងឆ្លើយឆ្លងនូវចង្វាក់ Sli ដែលស្ងើចសរសើអំពីស្រុកកំណើត អំពីប្រទេសជាតិ និងអំពីផលិតកម្មដើម្បីរួមចំណែកកសាងស្រុកកំណើតអោយកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ