ប្រជាជននិងអាជីវកម្មត្រូវទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៣ ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង។

ប្រជាជននិងអាជីវកម្មត្រូវទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងទិវាផ្លាស់ប្តូរឌីជីថលជាតិ (១០ តុលា) (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការចាំបាច់កំពុងកើតឡើងយ៉ាងខ្លាំងក្លា នៅលើពិភព លោក។ ក្នុងកម្មវិធីបំប្លែងឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសឌីជីថល វិបុលភាព ត្រួសត្រាយក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី និងគំរូថ្មី ...។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅដើរទន្ទឹមគ្នាគឺ អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលផង និងបង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមប្រកបដោយភាពប្រកួតប្រជែងជាសកលផង ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា អំពីប្រទេសវៀតណាមមួយដ៏រឹងមាំប្រកបដោយវិបុលភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តការផ្លាស់ប្តូរឌីជីថលជាតិប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ទាមទារឱ្យយើងមានយុទ្ធសាស្ត្រជាវិធីសាស្ត្រ   និងបង្កើតការផ្លាស់ប្តូរក្នុងការគ្រប់គ្រង និងវិធីសាស្រ្តប្រតិបត្តិការ ការគ្រប់គ្រងសង្គម។ ទស្សនវិស័យទាំងមូលរបស់រដ្ឋាភិបាលគឺយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ កម្លាំងជំរុញ និងធនធាននៃការផ្លាស់ប្តូរឌីជីថល។ ការផ្លាស់ប្តូរឌីជីថលគឺដើម្បីឲ្យប្រជាជន និងអាជីវកម្មទទួលបានផលប្រយោជន៍ពីសេវាសាធារណៈ និងឧបករណ៍ប្រើប្រាស់ក្នុងសង្គមដែលមានភាពងាយស្រួល លឿន និងមានប្រសិទ្ធភាពជាងមុន ហើយពួកគេខ្លួនឯងនឹងបង្កើតធនធានសម្រាប់ការអភិវឌ្ឍ”។

ជាមួយនឹងសារ “បង្កើតនិងទាញយកទិន្នន័យឌីជីថលដើម្បីបង្កើតតម្លៃថ្មី” លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវផ្តោតលើយន្តការ និងគោលនយោបាយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកាឌីជីថល និងប្រភពធនធានដើម្បីលើកកម្ពស់ទន្នន័យឌីជីថលអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ