ប្រជាជននៅទីក្រុងហូជីមិញទៅលេងយ៉ាងសប្បាយរីករាយក្នុងថ្ងៃទី២បុណ្យតេតប្រពៃណី២០២០

(VOVWORLD) - វិថីផ្កា Nguyen Hue និងឧទ្យានផ្កានិទាឃរដូវ Tao Dan ជាទីកន្លែង ដែលទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនសន្ធឹក សន្ធាប់។ 
នាព្រឹកថ្ងៃទី២៦ខែមករា (ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំជូតទោស័ក ២០២០) ប្រជាជននៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទៅ លេងអំណរសាទរបុណ្យតេតក្នុងបរិយាកាសដ៏សប្បាយរីករាយ។  

       វិថីផ្កា Nguyen Hue និងឧទ្យានផ្កានិទាឃរដូវ Tao Dan ជាទីកន្លែង ដែលទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនសន្ធឹក សន្ធាប់។ លោកស្រី Nguyen Thuy Huong នៅខ័ណ្ឌ Tan Phu បានអោយ ដឹងថា៖  

       “ក្នុងថ្ងៃទី១ គ្រួសារខ្ញុំទៅជូនពរបុណ្យតេតនៅផ្ទះលោកតាលោកយាយ ហើយថ្ងៃនេះទើបទៅលេងដែរ។ ដំបូងបង្អស់គឺទៅទស្សនាឧទ្យានផ្កា Tao Dan រួមជាមួយតាយាយ ហើយបន្ទាប់នោះនឹងទៅដល់វិថីផ្កា”។

        កន្លែងលេងកំសាន្តផ្សេងៗទៀតដូចជា៖ សាលប្រជុំ Thong Nhat ឧទ្យានវប្បធម៌ Dam Sen និងជ្រោះ Tien ក៏ទាក់ទាញប្រជាជននិងភ្ញៀវ ទេសចរយ៉ាងច្រើនកុះករមកលេងកំសាន្ត ថតរូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ