ប្រជាជននៅប្រទេសអាស៊ីជាច្រើនទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

(VOVWORLD) -  នៅពេលវេលានៃការផ្លាស់ប្តូររវាងឆ្នាំកុរ ឯកស័ក និងឆ្នាំជូត ទោស័ក តាមបណ្តាប្រទេសអាស៊ីមួយចំនួន គឺពោពេញទៅដោយបរិយាកាសសប្បាយរីករាយ។

ប្រជាជននៅប្រទេសអាស៊ីជាច្រើនទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ - ảnh 1ប្អូនៗកុមារទស្សនាការរាំម៉ោងសាយ 

ទោះបីជាវីរុសរលាកសួតប្រភេទថ្មី corona កំពុងតែវាយលុកធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែនៅប្រទេសចិន ពេលនេះគឺនៅតែពោពេញទៅដោយពណ៌ក្រហម។ ពណ៍ក្រហមនៃគោម ,នៃពាក្យប្រដូច, ពណ៌ក្រហមនៃសម្លៀកបំពាក់ប្រពៃណី និងអាំងប៉ាវពណ៌ក្រហម ត្រូវបានដាក់លក់ពាសពេញលើតូបតាមងដងវិថី។ រួមជាមួយបរិយាកាសអំណរឆ្នាំថ្មីនេះ ក្រុមរាំម៉ោងសាយកំពុងមមាញឹកក្នុងការរៀបចំសកម្មភាពដើម្បីស្វាគមន៍ចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះបីជា ប្រជាជនកម្ពុជាអបអរឆ្នាំថ្មីក្នុងខែមេសារៀងរាល់ឆ្នាំក៏ដោយ ក៏សហគមន៍ចិននិងប្រជាជននៃបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅតែរីករាយអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។ ការរាំម៉ោងសាយត្រូវបានគេចាត់ទុកថា នឹងបណ្តេញឧបទ្រពចង្រៃទាំងអស់នៃឆ្នាំចាស់។

ទន្ទឹមជាមួយគ្នានោះ សង្កាត់ចិននៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនក៏បានអំណរស្វាគមន៍ចូលឆ្នាំថ្មី ជាមួយនឹងការរាំម៉ោងសាយតាមដងវិថី។ នេះជាសង្កាត់ចិនចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី ១៦។ គ្រាន់តែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បណ្តាប្រទេសមួយចំនួននៅអាស៊ីក៏ដោយប៉ុន្តែ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ នៅប្រទេសជាច្រើន។ ក្រៅពីនោះ នៅកាណាដាឬអង់គ្លេស បារាំង ហ្វាំងឡង់ ក្រិកក៏មានសភាពអ៊ូអរនៃបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាមួយការសម្តែងស្រដៀងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ