ប្រជាជនវៀតណាមនៅឯបរទេសអំណរស្វាគមន៍បុណ្យតេតប្រពៃណី

(VOVWORLD) - នាថ្ងៃទី ២១ មករា (ចំនឹងថ្ងៃទី ៣០ ខែកក្តិកឆ្នាំខាល ចត្វាស័ក) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែល បានសម្របសម្រួលជាមួយសហគមន៍វៀតណាមក្នុងតំបន់រៀបចំពិធីបុណ្យតេតសហគមន៍-និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក  ដោយប្រធានបទ “ជួបជុំស្វាគមន៍បុណ្យតេត”។ 
ប្រជាជនវៀតណាមនៅឯបរទេសអំណរស្វាគមន៍បុណ្យតេតប្រពៃណី - ảnh 1លោកឯកអគ្គរដ្ឋទូត Ly Duc Trung រួមជាមួយបងប្អូនជនរួមជាតិ និងមិត្តភ័ក្តិអន្តរជាតិបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Van Ung/TTXVN)

កម្មវិធីនេះបង្ហាញឡើងវិញនូវទីធ្លាចាស់ដែលពោរពេញដោយភាពស្រស់ស្អាត រួមមានតូបលក់អាហារនៅរដូវផ្ការីក វេចនំអន្សម   រៀបស្ពុកផ្លែឈើប្រាំមុខ តុបតែងលំអរផ្លែឃ្វិត   រៀបចំស្ពុកបាយបុណ្យតេត និងសកម្មភាពអំណរនិទាឃរដូវជាច្រើនទៀត។ ទោះបីជានៅឃ្លាតឆ្ងាយពីស្រុកកំណើតក៏ដោយ ក្នុងពិធីឆ្នាំនេះ ប្រជាជនអាចរស់នៅក្នុងបរិយាកាសរីករាយ និងកក់ក្ដៅនៃរដូវផ្ការីកនៃស្រុកកំណើត ចែករំលែកឱកាសឆ្លងឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី រីករាយជាមួយរស់ជាតិម្ហបអាហាពិសេសនៃបុណ្យតេត និងរួមគ្នាចែករំលែកការងារក៏ដូចជាជីវភាពរស់នៅនៅប្រទេសសាមី។

នាថ្ងៃទី ២១ និង ២២ មករា រដ្ឋាភិបាលទីក្រុង Kobe ធុរកិច្ច សមាគមជនវៀតណាមនៅទីក្រុង Kobe បានរៀបចំពិធីបុណ្យនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៣ នៅសួន Meriken ក្នុងស្រុក Chuo ទីក្រុង Kobe ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះឧបត្ថម្ភដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅរកប្រភពដើម និងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុនរបស់សមាគមវៀតណាមនៅ Kobe ឆ្នាំនេះ។

ប្រជាជនវៀតណាមនៅឯបរទេសអំណរស្វាគមន៍បុណ្យតេតប្រពៃណី - ảnh 2លោកឯកអគ្គរដ្ឋទូត Ly Duc Trung រួមជាមួយបងប្អូនជនរួមជាតិ និងមិត្តភ័ក្តិអន្តរជាតិបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Van Ung/TTXVN)

នៅប្រទេសស្លូវ៉ាគី នាថ្ងៃទី ២១ មករា ស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគីបានសហការជាមួយសមាគមវៀតណាមរៀបចំពិធីបុណ្យតេតសហគមន៍នៅរដ្ឋធានី Bratislava និងទីក្រុង Kosice នៃប្រទេសស្លូវ៉ាគីក្នុងបរិយាកាសដ៏កក់ក្តៅ សប្បាយរីករាយ និងពោពេញដោយលក្ខណៈវប្បធម៌ប្រពៃណីជាតិ។ ប្រជាជនអាណិកជនរីករាយនឹងម្ហូបប្រពៃណីនៃបុណ្យតេតជាមួយ នឹងរសជាតិពិសេស។

មុននោះ នាល្ងាចថ្ងៃទី ២០ ខែមករា (ថ្ងៃទី ២៩ នៃបុណ្យតេត) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa អាណិកជនវៀតណាមចំនួន ៥០០ នាក់បានចូលរួមកម្មវិធី “និទាឃរដូវស្រុកកំណើត” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដោយស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេកសម្របសម្រួលជាមួយសមាគមវៀតណាមរៀបចំឡើង។

សកម្មភាពវប្បធម៌ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រៅពីអត្ថន័យនៃការជួបជុំគ្នា និងសាមគ្គីភាពសហគមន៍ ក៏ជាឱកាសសម្រាប់សហគមន៍ជនវៀតណាមផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ប្រជាជន និងប្រពៃណីវប្បធម៌វៀតណាមដល់មិត្តភក្តិនៃប្រទេសសាមី និងទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយស្មារតី “រដូវផ្ការីកស្រុកកំណើត” ដោយក្រសួងការបរទេស - គណៈកម្មាធិជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសរៀបចំឡើងជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ