ប្រជាជនវៀតណាមប្រឆាំងជំទាស់អំពើរំលោភបំពានរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - នៅចំពោះមុខការដែលចិនបានទទឹងទទែងបង្កើត អ្វីដែលហៅថា “ស្រុក Xisha” និង “ស្រុក Nansha” នៅលើប្រជុំកោះ Truong Sa និង Hoang Sa របស់ វៀតណាមនោះ ប្រជាជនវៀតណាមបានសម្ដែងការខឹង សម្បារនិងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងអំពើមិនសមហេតុផលនេះ។ 

លោក Nguyen Si Trinh នៅខ័ណ្ឌ Binh Thanh ទីក្រុង ហូជីមិញ បានឲ្យ ដឹងថា៖ “ខ្ញុំប្រឆាំងជំទាស់អំពើរបស់ ចិន។ នេះគឺជាអំពើខុសឆ្គង ផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ជាពិសេសគឺច្បាប់សមុទ្រឆ្នាំ១៩៨២។ នេះជាវាតទីនិយម របស់ចិន ជាអំពើសម្លុតរបស់ប្រទេសធំចំពោះប្រទេសតូច។ ប្រជុំកោះ Hoang Sa និង Truong Sa គឺជារបស់វៀតណាម ប៉ុន្តែគេបានទន្ទ្រានកាន់កាប់ ដោយទទឹងទទែង។ ខ្ញុំស្នើឲ្យអង្គការសហប្រជាជាតិនិង សហ គមន៍អន្តរជាតិ ប្រឆាំងជំទាស់ រារាំងអំពើរំលោភបំពាននេះរបស់ចិន ព្រមទាំងស្នើឲ្យចិនដក ខ្លួនចេញពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម”។

ចំណែកឯលោក Nguyen Van Hai នៅទីក្រុង Son La បានចាត់ទុកថា សកម្មភាពរបស់ចិនមិនត្រឹមតែរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានទៅលើសេរីភាពខាងនាវា ចរណ៍និងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់និងលើពិភពលោកទៀតផង។ លោកបានថ្លែងថា៖ “អំពើរបស់ចិនបានប៉ះពាល់ដល់ដែនដីរបស់ប្រទេសវៀតណាម។ យើងខ្ញុំមានគោលបំណងថា បក្សនិងរដ្ឋវៀត ណាមមានអាកប្បកិរិយាដ៏ រឹងមាំនិងមានសកម្មភាពចាំបាច់ដើម្បីការពារដែនសមុទ្ររបស់វៀតណាមនៅ សមុទ្រខាងកើត ព្រមទាំងធ្វើឲ្យប្រជាជននឹងនរចិត្តយ៉ាងពិតប្រកដ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ