ប្រាជ្ញាសិប្បនិម្មិតត្រូវឆ្ពោះទៅការអនុវត្តក្នុងស្ថានភាពជាក់ស្ដែង

(VOVWORLD) - នាថ្ងៃទី២១ ខែសីហា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាមបានរៀបចំសិក្ខាសាលាដោយប្រធានបទ “ប្រាជ្ញាសិប្បនិម្មិត (AI) វៀតណាមឆ្នាំ២០១៨”។ 
ប្រាជ្ញាសិប្បនិម្មិតត្រូវឆ្ពោះទៅការអនុវត្តក្នុងស្ថានភាពជាក់ស្ដែង - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) 

  នេះជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌកម្មវិធីតភ្ជាប់បណ្ដាញ ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតវៀតណាមឆ្នាំ២០១៨ ដែលបានរៀបចំឡើងដោយកិច្ចសហ ការរវាងក្រសួងផែនការនិងវិនិយោគ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួង ការបរទេសនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាល ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែសីហា។

        AI វៀតណាមឆ្នាំ២០១៨ គឺសំដៅចែករំលែកទស្សនៈវិស័យនិងយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលស្ដីពីការទាក់ទងនិងអនុវត្តស្នាដៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបៗនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ចូលក្នុងវិស័យសំខាន់ៗ។ នៅ សិក្ខាសាលានេះ បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងបញ្ញាវ័ន្តវ័យក្មេងវៀត ណាម បានចែករំលែកអំពីវិធីសាស្ត្រ បច្ចេកទេសនិងបច្ចេកវិទ្យាជំនាញក្នុងវិស័យ AI ដែលត្រូវបានរួមបញ្ចូលក្នុងគោលនយោបាយ ដើម្បីធ្វើជាគ្រឹះស្ថានសម្រាប់ ការស្រាវជ្រាវនិងអភិវឌ្ឍ AI នៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ