ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា


ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា - ảnh 1
ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រការប្រក្រតីទំនាក់ទំនងជាមួយគុយបា (Image: VNA)

(VOVworld) - លទ្ធផលនៃការស្ទង់សាធារណៈមតិថ្មីបំផុតដែលទើបនឹងត្រូវបាន
 ប្រកាសនៅអាមេរិកបានសឲ្យឃើញថា៖ ប្រជាពលរដ្ឋអាមេរិកភាគច្រើនគាំទ្រ
ការ ប្រក្រតីទំនាក់ទំនងជាមួយគុយបា។ ៧៥% នៃប្រជាពលរដ្ឋអាមេរិកចូលរួម
ការ ស្ទង់មតិនេះបានចាត់ទុកថា៖ ប្រទេសនេះគប្បីមានទំនាក់ទំនងជាមួយ
គុយបា។ ក្រៅពីនោះ ៥៨% នៃប្រជាពលរដ្ឋគាំទ្រសេចក្តីសម្រេចចិត្តរបស់
ប្រធានាធិបតី​ Barack Obama ក្នុងការប្រក្រតីជាមួយ La Habana ខណៈដែល
 ៤៨% ជនអាមេរិកគាំទ្រលុបចោលមួយផ្នែកឬទាំងស្រុងបទហ៊ុំព័ទ្ធសេដ្ឋកិច្ច
ចំពោះគុយបា។ ការស្ទង់សាធារណៈមតិត្រូវបានទីភ្នាក់ងារសារព័ត៌មាន AP
របស់អាមេរិក និងក្រុមហ៊ុនស្រាវជ្រាវ GfK​ សហការរៀបចំឡើងមួយសប្តាហ៍
មុនពេលអាមេរិក និងគុយបាបើកស្ថានទូតជាផ្លូវការនៅប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ