ប្រជាអាណិកជនវាយតម្លៃខ្ពស់ចំពោះសម័យសួរដេញដោល និងការឆ្លើយ សំណួរដេញដោល

(VOVWORLD) - លទ្ធផលដ៏ធំធែងដែលខ្ញុំបានឃើញក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ គឺ ភាពស្មោះត្រង់ក្នុងការសួរដេញដោល និងការឆ្លើយសំណួរដេញដោល។
ប្រជាអាណិកជនវាយតម្លៃខ្ពស់ចំពោះសម័យសួរដេញដោល និងការឆ្លើយ សំណួរដេញដោល - ảnh 1លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Quoc Si អាណិកជនមួយរូបមកពីរុស្ស៊ី និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យា VinIT

រាល់ខ្លឹមសារ ដែលត្រូវបានរដ្ឋសភាធ្វើការពិភាក្សានៅក្នុងសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី១៥ ជាពិសេសគឺក្នុងរយៈពេល ២ ថ្ងៃកន្លះ ដែលរដ្ឋសភាបានធ្វើការសួរដេញដោល និងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាល គឺទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាអាណិកជន។

លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Quoc Si អាណិកជនមួយរូបមកពីរុស្ស៊ី និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យា VinIT បានឲ្យដឹងថា៖  “លទ្ធផលដ៏ធំធែងដែលខ្ញុំបានឃើញក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ គឺ ភាពស្មោះត្រង់ក្នុងការសួរដេញដោល និងការឆ្លើយសំណួរដេញដោល។ សមាជិករដ្ឋសភាបានលើកឡើងអំពីបញ្ហាលំបាកនានា។ សមាជិករដ្ឋសភាចាប់ពីលោកនាយករដ្ឋមន្ត្រី រហូតដល់រដ្ឋមន្ត្រី គឺសុទ្ធតែបានឆ្លើយសំណួរយ៉ាងស្មោះត្រង់។  នេះគឺជាលទ្ធផលគួរឱ្យសប្បាយរីយរាយ ក្នុងសកម្មភាពរបស់រដ្ឋសភា។ ប្រការនេះបានសរឲ្យឃើញពីប្រជាធិបតេយ្យ ការអភិវឌ្ឍលោតផ្លោះក្នុងសកម្មភាពរបស់រដ្ឋសភាក្នុងរយៈពេលកន្លងទៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ