ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS របស់អាមេរិក


ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS របស់អាមេរិក - ảnh 1
ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS របស់អាមេរិក
(Image: baomoi.vn)

(VOVworld) – បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាស​យុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីមួយសំដៅប្រយុទ្ធប្រឆាំងនឹងបណ្ដាមុខសញ្ញាចំណុះ
អង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរី ប្រទេសមួយចំនួន
បាននាំ ចេញប្រតិកម្មដំបូងរបស់ខ្លួន។ នាថ្ងៃទី ១១ កញ្ញា អ្នកនាំពាក្យក្រសួងការ
បរទេសរុស្ស៊ី លោក Alexander Lukashevich បានប្រកាសថា៖ ការប្រយុទ្ធប្រឆាំង
នឹងអានុភាព​ អាក្រក់នេះរបស់អាមេរិកត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិបណ្ដា
សេចក្តីសម្រេចចិត្តនៃ ក្រុមប្រឹក្សារសន្តិសុខរបស់ អ.ស.ប. ដ៏ត្រឹមត្រូវ​ ក៏ដូចជា បូរណភាពដែនដីរបស់ស៊ីរី និងអ៊ីរ៉ាក់ផងដែរ។ រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួង
ការបរទេសចិន លោកស្រី Hua Chunying បានអំពាវនាវគោរពរអធិបតេយ្យភាព
និងបូរណភាពដែនដីរបស់ប្រទេស ទាក់ទិននានា ក្នុងកាលៈទេសៈ ប្រធានាធិបតី
Obama បានសន្យាអនុវត្តយុទ្ធនាការវាយប្រហារតាមជើងអាកាសដោយទ្រង់
ទ្រាយធំនៅស៊ីរីនិងអ៊ីរ៉ាក់។ នាថ្ងៃដ៏ដែល បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់របស់ស៊ីរីនិង
អ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំងក្លាចំពោះរដ្ឋអំណាច របស់ប្រធានាធិបតី Obama
ដោយសារ អាមេរិកបានបោះចង់ចោលការចូលរួមនៃ​ប្រទេសទាំង ២ នេះក្នុងសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី។

រដ្ឋមន្ត្រីសម្រុះសម្រួលស៊ីរី លោក Ali Haidar បានអះអាងជាថ្មីម្តងទៀតនូវគោលជំហរ របស់រដ្ឋាភិបាលនៃប្រទេសនេះថា៖ ស៊ីរីមិនអនុញ្ញត្តិឲ្យប្រទេសនៅខាងក្រៅណាមួយ ដំណើរការវាយប្រហារដោយជើងអាកាសតម្រង់ទៅលើតំបន់ដែនដីរបស់ស៊ីរីទេ។ រាល់ការវាយប្រហារគ្មានការអនុញ្ញត្តិរបស់ Damascus នឹងត្រូវបានចាត់ទុកជាអំពើ​
ឈ្លានពាន។ រីឯ Tehran អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកស្រី Marzieh Afkham បានសម្តែងការសង្ស័យចំពោះសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹង IS នៅស៊ីរី ដោយសារ សមាជិកមួយចំនួននៃសម្ព័ន្ធភាពនេះគាំទ្រភេវរជននៅអ៊ីរ៉ង់និងស៊ីរី។ លោកស្រី Afkham
ក៏បានឹរិះគន់ “ស្តង់ដាទ្វេ” របស់លោកខាងលិចផងដែរ។ ទាក់ទិក ដល់បញ្ហានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិងអាល្លឺម៉ង់បានប្រកាសថា៖ ប្រទេសទាំង ២ នេះមិនចូលរួមដំណើរការវាយប្រហារដោយជើងអាកាសតម្រង់ទៅលើ IS នៅស៊ីរី
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ