ប្រតិកម្មរបស់ពិភពលោកចំពោះករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ

ប្រតិកម្មរបស់ពិភពលោកចំពោះករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
ប្រភេទកាំជ្រួចមួយក្នុងពិធីព្យុហយាត្រាកាលពីថ្ងៃទី១៥ មេសា នៅរដ្ឋធានីព្យុងយ៉ាង (រូបថត៖Reuters)
(VOVworld) - នាថ្ងៃទី១៦ មេសា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់
សម្ដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងជាច្រើនរូបឲ្យដឹងថា ប្រភេទកាំជ្រួចដែល ស.ប.ប
កូរ៉េបាញ់បង្ហោះនាព្រឹកថ្ងៃដដែល ហាក់ដូចជាកាំជ្រួចរយៈចម្ងាយមធ្យមប្រភេទ
KN-១៥ ដូចប្រភេទកាំជ្រួចដែលត្រូវបានបាញ់បង្ហោះកាលពីដើមខែនេះ។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីអាមេរិក
មួយរូបចាត់ទុកថា ប្រភេទកាំជ្រួចដែលស.ប.បកូរ៉េទើបនឹងបានបាញ់បង្ហោះដោយ
បរាជ័យនោះ មិនមែនជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្លងទី្វបនោះឡើយ។
ក្រសួងការបរទេសអង់គ្លេសនាថ្ងៃដដែល បានសំដែងការព្រួយបារម្ភចំពោះ
ករណី បាញ់បង្ហោះកាំជ្រួចពោលខាងលើរបស់ព្យុងយ៉ាង។
ក្នុងពេលនោះ នាថ្ងៃទី១៦ មេសា រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្កោលទោស
យ៉ាងខ្លាំងក្លានូវករណីបាញ់បង្ហោះកាំជ្រួចថ្មីបំផុតរបស់ស.ប.បកូរ៉េ ហើយចាត់ទុក
ថា សកម្មភាពនេះបានគំរាមកំហែងទៅលើពិភពលោកទាំងមូល។
ករណីបាញ់បង្ហោះកាំជ្រួចពោលខាងលើត្រូវបានអនុវត្តនៅវេលាម៉ោង១១
និង២១នាទីព្រឹក (តាមម៉ោងនៅ Hawaii) ១ថ្ងៃ ក្រោយពីស.ប.បកូរ៉េរៀបចំពិធី
ព្យុហយាត្រារំលឹកខួបលើកទី១០៥ទិវាកំណើតរបស់អតីតប្រធានរដ្ឋលោក
Kim Il-sung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ