ប្រតិកម្មរបស់វៀតណាមស្តីពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់ព្យុងយ៉ាង
(VOVWORLD) -នាថ្ងៃទី១៧កញ្ញាឆ្នាំ២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការដែល សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាញ់បង្ហោះមីស៊ីលឆ្លងដែនអាកាស ជប៉ុននាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៧នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា “វៀតណាមមានការព្រួយបារម្ភយ៉ាង ក្រៃលេងចំពោះការដែលព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលឆ្លងដែនអាកាសជប៉ុន នាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៧នោះ គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចចិត្ត ទាក់ទិននានារបស់អង្គការសហប្រជាជាតិ បង្កើនភាពតានតឹងក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
វៀត ណាមមុនក៏ដូចជាក្រោយគាំទ្ររាល់ការខិតខំប្រឹងប្រែងជម្រុញសន្ទនានិងរក្សា សន្តិភាព ស្ថិរភាពលើឧបទ្វីបកូរ៉េ អំពាវនាវឲ្យភាគីនានាមានសកម្មភាពមានចរិត លក្ខណៈស្ថាបនា រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក”៕